ព័ត៌មានជាតិ
លោក នេត សាវឿន៖ បើគ្រួសារមួយមានមនុស្សម្នាក់ប្រើគ្រឿងញៀន គ្រួសារនោះប្រៀបដូចមានជាភ្នំភ្លើងមួយដែរ
លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកឡើងថា នៅក្នុងគ្រួសារមួយបើមានសមាជិកណាម្នាក់ប្រើប្រាស់គ្រឿងញៀនហើយ គ្រួសារនោះ ប្រៀបបាននឹងមានភ្នំភ្លើងមួយដែរ។ លោកឧបនាយករដ្ឋមន្ត្រី លើកឡើងដូច្នេះ នៅក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយសមាគមសិល្បៈករខ្មែរ ស្ដីពីកិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន។

ក្នុងន័យនេះ លោក នេត សាវឿន ពន្យល់ថា កាលណាក្នុងគ្រួសារមួយ មានសមាជិកណាម្នាក់ប្រើប្រាស់គ្រឿងញៀនហើយ គ្រួសារនោះនឹងវិនាសទ្រព្យសម្បត្តិ វិនាសកេរ្តិ៍ឈ្មោះ គ្រួសារជួបប្រទះភាពក្រីក្រ អាប់អួរគ្រប់យ៉ាង។
តាមលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ភាពជោគជ័យចុងក្រោយលើការលុបបំបាត់បញ្ហាគ្រឿងញៀន ជាពិសេសភាពជោគជ័យលើទប់ស្កាត់កុំឱ្យមានអ្នកប្រើប្រាស់គ្រឿងញៀន កើតឡើងទៅបាន នៅពេលដែលគ្រួសារមួយចេះគ្រប់គ្រងគ្រួសារសមាជិកខ្លួនឯងបាន គ្រួសារមួយពិនិត្យសមាជិកខ្លួនឯងបាន តាមរយៈការដាស់តឿនសមាជិកគ្រួសារជាប់ជាប្រចាំ ម្ដងហើយម្ដងទៀត។

បន្ថែមពីលើនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលបណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀន លោកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវឱ្យភាគីពាក់ព័ន្ធជាពិសេសសិល្បករល្បីៗ ដែលមានកេរ្តិ៍ឈ្មោះ មានឥទ្ធិពលត្រូវជួយផ្សព្វផ្សាយដល់អ្នកគាំទ្រ ឱ្យបានយល់ដឹងពីឥទ្ធិពល ផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន បន្ថែមពីលើកិច្ចការងារដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ។ សម្រាប់លោក នេត សាវឿន សិល្បករខ្មែរ គឺមានឥទ្ធិពលណាស់ ក្នុងការជួយផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀន ទៅក្នុងសង្គមឱ្យបានជ្រួតជ្រាប។
លោក នេត សាវឿន បានឱ្យដឹងថា រយៈពេល៦ខែ នៃដើមឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបបានឧក្រិដ្ឋជន អ្នកប្រើប្រាស់ ជិតមួយម៉ឺននាក់ និងរឹបអូសបានគ្រឿងញៀនក្នុងរង្វង់ជិត៤តោន។ តាមលោកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រឿងញៀនក្នុងរង្វង់ជិត៤តោននេះ នៅមិនទាន់គិតបញ្ចូលនូវសារធាតុផ្សំរាប់រយគីឡូផ្សេងទៀតឡើយ៕
ដោយ៖ ង៉ិល ណារ៉ាត់



-
សន្តិសុខសង្គម១ សប្តាហ៍ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៧ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
កីឡា៥ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


