Connect with us

ព័ត៌មានជាតិ

ក្រុមការងារទាំង៣ប្រទេស នៃមហាអនុតំបន់ទន្លេមេគង្គ បន្តដាក់ផែនការសកម្មភាពឆ្លើយតបបញ្ហាគ្រឿងញៀន

បានផុស

នៅ

កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃដនិងជាប្រធានប្រតិភូកម្ពុជា ថ្លែងបែបនេះ បន្ទាប់ពីកិច្ចប្រជុំប្រចាំឆ្នាំ នៃក្រុមការងារទាំងបី នៃប្រទេសហត្ថលេខី MoU ឆ្នាំឆ្នាំ១៩៩៣ ក្នុងមហាអនុតំបន់ទន្លេមេគង្គ រួមមាន:កម្ពុជា ចិន មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម បានបិទបញ្ចប់កិច្ចប្រជុំរយៈពេល៣ ថ្ងៃរបស់ខ្លួន នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបន្ថែមថា បញ្ហាគ្រឿងញៀននៅតែបន្តស្មុគ្រស្មាញ ជាក់ស្តែងឆ្នាំ២០២៥ បរិមាណសរុបនៃថ្នាំញៀនមេតំហ្វេតាមីនដែលរឹបអូសបាននៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៥ មានចំនួន ៣៤៩ តោន មានកើនឡើង៤៨ % លើសឆ្នាំ២០២៤មានតែចំនួន២៣៦តោន ក្នុងនោះអាស៊ីអាគ្នេយ៍មានចំនួនប្រមាណ៩៤% (៣២៧ តោន) ហើយប្រទេសមេគង្គក្រោម – កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានរួមគ្នារឹបអូសបានប្រហែល ២៦៣,៤ តោន ស្មើនឹង៧៦%នៃតំបន់។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបន្ថែមទៀតថា ឆ្លើយតបទៅនឹងបញ្ហាគ្រឿងញៀនដែលនៅតែប្រឈម ក្រុមការងារទាំងបីរបស់ប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គបានរួមគ្នាដាក់ផែនការសកម្មភាពឆ្លើយតបបញ្ហាគ្រឿងញៀនសម្រាប់អនុវត្តបន្តមានជាអាទិ៍ : ពង្រឹងសមត្ថភាពការងារអប់រំបង្ការមានជំនាញគ្រួសារ គ្រូបង្គោល វេទិកាយុវជន មិត្តអប់រំមិត្ត សហគមន៍ពហុសាសនា ការលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងសារធាតុគីមីផ្សំតាមរយៈការពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន ការពង្រឹងសមត្ថភាពមន្ត្រីជួរមុខឬមន្ត្រីតាមច្រកព្រំដែន ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាPEN និងPICS ពិនិត្យដំណើរការបញ្ជូនទំនិញឆ្លងកាត់ព្រំដែន ការងារកោសលវិច្ច័យគ្រឿងញឿនកម្ពុជារំពឹងទទួលបានការគាំទ្រផ្នែកបច្ចេកទេស ថវិកាសម្រាប់ប្រតិបត្តិការនៅទីតាំង Bravo សារធាតុគំរូស្តង់ដា (NPS Reference Materials) និងការពង្រឹងសមត្ថភាពការវិភាគថ្មីៗ ដើម្បីស្វែងរកប្រភពដើមនៃការផលិតគ្រឿងញៀនខុសច្បាប់។

ក្នុងកិច្ចប្រជុំនោះដែរ លោកស្រី Delphine  Schantz តំណាង UNODC អាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិក បានលើកឡើងថា ១ឆ្នាំកន្លងមកតំបន់បន្តប្រឈមនឹងការវិវត្តនិងបញ្ហាប្រឈមដ៏ស្មុគស្មាញទាក់ទងនឹងការផលិត ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ហើយលោកស្រីបានកោតសសើរដល់ក្រុមការងារទាំងបី ដែលបានចូលរួមចំណែកអនុវត្តការងារបានល្អ និងបានលើកជាសកម្មភាពក្នុងកិច្ចប្រជុំលើកទី៣ ដើម្បីរូមគ្នាអនុវត្តបន្តទៀត។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបង្ហើបឱ្យដឹងថាប្រតិភូកម្ពុជានឹងត្រឡប់មកដល់មាតុភូមិវិញនៅយប់ថ្ងៃទី១១  ខែកក្កដា ឆ្នាំ២០២៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម