ព័ត៌មានជាតិ
ឆ្នេរសមុទ្រមួយកន្លែងនៅក្រុងកែប កំពុងរងការចាក់ដីរំលោភដោយបុគ្គលមានអំណាច
កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ មានប្រភពមួយបានឲ្យដឹងថា មន្ត្រីជំនាញពាក់ព័ន្ធនៅតែមានការឃុបឃិតគ្នាជាមួយជនខិលខូចចាក់ដីរំលោភចូលយកដីចំណីឆ្នេរសមុទ្រខេត្តកែបមួយកន្លែងធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដែលស្ថិតនៅភូមិកែប ស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប។

ប្រជាពលរដ្ឋនៅភូមិកែប បាននាំគ្នានិយាយរិះគន់ថា មានសកម្មភាពធ្វើរបងបាំងសង្ក័សីហើយបានចាក់ដីលុបចូលឆ្នេរសមុទ្រកែបនេះភាគច្រើនគឺធ្វើនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ព្រោះថ្ងៃដែលមន្ត្រីរាជការឈប់សម្រាកពីរការងារ។
លោក លេង សុខុម អភិបាលរងស្តីទីក្រុងកែប បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី៥ ខែកក្កដា ពីដំណើរឿងបុគ្គលចាក់ដីរំលោភចូលធ្នេរសមុទ្រកែបនោះ អាជ្ញាធរពុំបានចេញច្បាប់អនុញ្ញាតឱ្យនោះទេ គឺបុគ្គល់បានលួចធ្វើសកម្មភាពម្ដងម្កាល ហើយការចាក់ដីរំលោភឆ្នេរនេះ លោក ខេង យ័ន្ត អតីតអភិបាលក្រុងកែបមុន ក៏ធ្លាប់បានហាមឃាត់មិនឱ្យមានការចាក់រំលោភចូលធ្នេរសមុទ្រកែបដែ។

ទោះបីជាមានការបកស្រាយពីសំណាក់លោកអភិបាលស្តីទីយ៉ាងណាក៏ដោយ មហាជននៅតែមានការរិះគន់ទៅលើមន្ត្រីជំនាញ និងអាជ្ញាធរថា បើអាជ្ញាធរ និងមន្ត្រីជំនាញមិនបើកដៃឲ្យបុគ្គល់នោះទេក្រុមជនខិលខូចក៏មិនហ៊ានធ្វើព្យុះភ្លៀងទៅតាមតែអំពើចិត្តនោះឡើយ៕
អត្ថបទ៖ សឹង រ៉ាត់






-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


