ព័ត៌មានជាតិ
អភិបាលក្រុងកែប ចុះអនុវត្តវិធានការរដ្ឋបាល រុះរើសំណង់មិនរៀបរយ តាមបណ្តោយឆ្នេរស្រី ស
ផែនការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមបណ្តោយឆ្នេរកែប ត្រូវបានរដ្ឋបាលក្រុង ចុះអនុវត្តវិធានការរដ្ឋបាល ដោយរុះរើរាល់សំណង់ដែលសង់រំលោភផ្លូវថ្មើរជើង និងទីសាធារណៈផ្សេងទៀត ក្រោយអាជីករមួយចំនួនមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុងកែប បានដាក់ចេញកាលពីពេលកន្លងទៅ។ កំឡុងពេលរុះរើនោះ មានក្រុមអាជីវករខ្លះ ព្យាយាមរារាំងចំណាត់ការរបស់សាលាក្រុងកែប តែមិនមានករណីហិង្សាកើតឡើងនោះទេ។

លោក ខេង យ័ន អភិបាលក្រុងកែប នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ បានចុះអនុវត្តន៍វិធានការអាជីវករមួយចំនួនមិនព្រមស្តាប់ការណែនាំអប់រំ និងការណែនាំរបស់អាជ្ញាធរ។ ក្នុងនោះសំណង់មិនរៀបរយ និងការដាក់តាំងលក់សម្ភារៈផ្សេងៗលើទីសាធារណៈ ត្រូវបានរុះរើចេញបានប្រមាណ ៨០% ដោយឡែកអាជ្ញាធរនៅតែបន្តធ្វើដូចនេះនៅសប្តាហ៍ក្រោយ រហូតតាមបណ្តោយឆ្នេរកែប ក្លាយទៅជាទីក្រុងដែលគួរឱ្យចង់មកលេងកម្សាន្តពីសំណាក់ភ្ញៀវទេសចរ។

លោក ខេង យ័ន អភិបាលក្រុងកែប បានលើកឡើងថា៖ “នេះ គឺដើម្បីប្រយោជន៍សាធារណៈទាំងអស់ មិនមែនដើម្បីផលប្រយោជន៍ខ្ញុំទេ ហើយបើដឹងថា ខ្លួនរំលោភហើយ មេត្តាបញ្ឈប់ ដើម្បីកុំមានបញ្ហាថ្នាំងថ្នាក់លើអារម្មណ៍ជាមួយគ្នា”។
លោកបន្តថា ទីតាំងសំណង់រោងសម្រាកបរិភោគអាហារ នៅតាមបណ្តោយឆ្នេរកែប ដែលអាជីវករកំពុងលក់ដូរនេះ ជាទីតាំងទទួលបានការផ្តល់សិទ្ធវិនិយោគពីរដ្ឋាភិបាលទៅឱ្យឯកជន ហើយក្រុមអាជីវករពួកគាត់ជួលបន្តក្នុងរយៈពេលវែង ហើយការវិនិយោគនេះ នឹងផុតសុពលភាពនៅឆ្នាំ២០២៤ ក្រោយបញ្ចប់ រដ្ឋអាចនឹងទទួលយកមកវិញ ឬបន្តវិនិយោគទៅឱ្យឯកជន។

លោក ខេង យ័យ បានបន្ថែមថា ការរៀបចំតាមបណ្តោយឆ្នេរកែបឱ្យសមជាទីក្រុងទេសចរណ៍ ជាគោលដៅរបស់រដ្ឋបាលក្រុងកែប ជាបន្តនឹងរៀបចំទីតាំងមួយចំនួនទៀត ដូចជាផ្សារកែប ផ្សារក្តាម និងផ្សារដំណាក់ចង្អើរ ជាដើម៕
អត្ថបទ៖ សឹង រ៉ាត់
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


