ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលលើកទឹកចិត្តដល់ធុរកិច្ចបារាំងធ្វើការវិនិយោគបន្ថែមលើវិស័យសុខាភិបាលនៅកម្ពុជា
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានជំរុញ និងលើកទឹកចិត្តដល់ធុរកិច្ចបារាំងបង្កើនការវិនិ
យោគលើវិស័យសុខាភិបាលនៅប្រទេសកម្ពុជាបន្ថែមទៀតដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

ការជំរុញ និងលើកទឹកចិត្តនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសដែលលោករដ្ឋមន្ត្រីបានអញ្ជើញជាវាគ្មិន និងធ្វើបឋកថាស្តីអំពីវិស័យសុខាភិបាល និងកាលានុវត្តភាពសម្រាប់ការវិនិយោគលើវិស័យសុខាភិបាលក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងវេទិការធុរកិច្ចបារាំង កម្ពុជា លើកទី២។
លោករដ្ឋមន្ត្រី បានលើកឡើងថា «ការវិនិយោគលើវិស័យសុខាភិបាល គឺជាគន្លឺះដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍន៍ប្រទេសដោយសារប្រជាជនមានសុខភាពល្អ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចការប្រកួតប្រជែង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការចូលរួមប្រកបដោយប្រសិទ្ធភាពពីវិស័យឯកជន នឹងជួយពង្រឹងវិស័យសុខាភិបាល
ទាំងមូលចាប់ពីសេវាវេជ្ជសាស្រ្តរហូតដល់ផ្នែកដែលមិនមែនជាវេជ្ជសាស្ត្ររួមទាំងការផ្តល់សេវាថែទាំសុខភាពប្រកបដោយភាពច្នៃប្រឌិតការផលិតផលសុខាភិបាល ឧស្សាហកម្មឱសថ បច្ចេកវិទ្យាប្រើប្រាស់រួមទាំងសុខភាពឌីជីថល ភស្តុភារកម្ម ការផ្លាស់ប្តូរជំនាញ រួមទាំងការបណ្តុះបណ្តាលធនធានមនុស្សជាដើម។ តាមរយៈការប្រមូលផ្តុំធនធាន និងជំនាញដែលមានរបស់យើងទាំងអស់គ្នាយើងអាចដោះស្រាយបញ្ហាប្រឈមសុខភាពទូទៅ បង្កើតការព្យាបាលថ្មី
និងកែលម្អលទ្ធផលសុខភាពសម្រាប់ប្រជាជនរបស់យើង។»

ក្នុងនាមក្រសួងសុខាភិបាល លោករដ្ឋមន្ត្រី បានបញ្ជាក់ជំហរស្វាគមន៍ និងសម្របសម្រួលរាល់សំណើវិនិយោគ
និងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា នៅរសៀលដដែលនេះ លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្ត្រាចារ្យរដ្ឋមន្រ្តីក៏បានដឹកនាំប្រតិភូក្រសួងសុខាភិបាល ទទួលជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុន និងសមាគមអ្នកវិនិយោគផ្នែកសុខាភិបាល បារំង ដើម្បីផ្លាស់ប្តូរនូវទស្សនៈ និងពិភាក្សាស្វែងយល់ឱកាសវិនិយោគ
និងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


