ព័ត៌មានជាតិ
ពលរដ្ឋសប្បាយនេសាទត្រី នៅពេលទឹកស្ទឹងសង្កែចាប់ផ្ដើមឡើងខ្លាំង
នៅព្រឹកថ្ងៃទី ១៩ ខែកក្កដានេះ ផ្ទៃទឹកក្នុងស្ទឹងសង្កែនាក្រុងបាត់ដំបងចាប់ផ្ដើមមានសន្ទុះឡើងខ្លាំងជាបណ្ដើរៗ ឯប្រជាពលរដ្ឋក៏នាំគ្នាសម្រុកទៅបង់សំណាញ់នៅតាមបណ្ដោយច្រាំងស្ទឹងដោយសារតែគេសង្កេតឃើញត្រីហាក់មានសភាពពុលទឹកជំនន់។

គួរបញ្ជាក់ដែរថាកាលពីថ្ងៃទី ១៨ ម្សិលមិញ នៅឯក្បាលស្ទឹង នៅក្នុងស្រុកសំឡូតគឺមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ បានធ្វើឲ្យទឹកនៅតាមបណ្ដាអូរធំៗមានសភាពជន់ឡើងខ្លាំងព្រមទាំងបានហូរចាក់ចូលទៅក្នុងស្ទឹងក្រញូង និងហូរបន្តចូលក្នុងដងស្ទឹងសង្កែ។

ស្ថិតក្នុងសភាពទឹកជន់ខ្លាំង ដូច្នេះទ្វារទឹកទំនប់កង្ហតក៏ត្រូវតែបានបើកចំហរជាបណ្ដើរៗព្រោះខ្លាចសន្ទុះទឹកបុកខ្លាំងទៅនឹងទ្វារទឹកហេតុដូច្នេះហើយទើបទឹកស្ទឹងសង្កែនាព្រឹកនេះក៏ចាប់ផ្ដើមឡើងខ្លាំងជាបណ្ដើរហើយដែរ។
ដោយសារតែកន្លងមកការបិទទ្វារទឹកទំនប់កង្ហតមានរយៈពេលយូរដើម្បីធ្វើការជួសជុលតាមបណ្ដោយច្រាំងស្ទឹងដែលមានការបាក់ស្រុតដូច្នេះទឹកគឺស្ថិតនៅក្នុងបាតស្ទឹងជានិច្ច។លុះនៅពេលទឹកចាប់ផ្ដើមស្ទុះឡើងខ្លាំងវាហាក់ដូចជាអូសទាញនូវដីល្បាប់ និងភាពកខ្វក់នៅតាមបណ្ដោយដងស្ទឹងដែលមានកំណើនជាយូរមកហើយនោះអាចបង្កឲ្យត្រីពុល ទើបមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែនាក្រុងបាត់ដំបង បាននាំគ្នាយកសំណាញ់ទៅបងចាប់ត្រីជាហូរហែរយ៉ាងសប្បាយខ្ញៀវខ្ញា ឯត្រីក៏មានសឹងគ្រប់ប្រភេទផងដែរ ៕
អត្ថបទ : សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


