ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស ណែនាំក្រុមការងារបច្ចេកទេសអន្តរក្រសួង ជំរុញមន្ត្រីធ្វើបណ្ណ ប.ស.ស ឱ្យបានគ្រប់ៗ គ្នា
មន្ត្រីជាន់ខ្ពស់ នៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានណែនាំឱ្យក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្រាប់ការចុះបញ្ជីមន្ត្រីសាធារណៈមកក្នុងបេឡាជាតិសន្តិសុខសង្គមជំរុញឱ្យមន្ត្រីរាជការចុះឈ្មោះប្រើប្រាស់បណ្ណប.ស.ស. ឱ្យបានគ្រប់ៗគ្នា ដើម្បីពួកគាត់ទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ពីរាជរដ្ឋាភិបាល។

នៅក្នុងកិច្ចប្រជុំប្រកាសសមាសភាពរបស់ក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្រាប់ការចុះបញ្ជីមន្ត្រីសាធារណៈមកក្នុងបេឡាជាតិសន្តិសុខសង្គមនៅព្រឹកថ្ងៃទី ២៦ កក្កដានេះ លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ជាប្រធានក្រុមការងារបច្ចេកទេស និងមានសមាសភាពសមាជិកមកពីតំណាងក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការគ្របដណ្ដប់របបសន្តិសុខសង្គម ជូនដល់មន្ត្រីក្រុមប្រឹក្សារាជធានីខេត្ត/ក្រុង ស្រុក/ខណ្ឌ ឃុំ/សង្កាត់ និងភូមិ ព្រមទាំងអ្នកក្នុងបន្ទុករបស់ពួកគាត់បន្ថែមទៀត ដែលកិច្ចការមួយនេះទាមទារឱ្យក្រុមការងារបច្ចេកទេសអន្តរក្រសួងចូលរួមទាំងអស់គ្នា ក្នុងការចែករំលែកព័ត៌មាន និងត្រូវផ្ដល់ផ្លាស់ប្ដូរទិន្នន័យគ្រប់ជ្រុងជ្រោយឱ្យគ្នាទៅវិញទៅមក ដើម្បីអនុវត្តការងារដែលរាជរដ្ឋាភិបាលដាក់ចេញប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ លោកប្រធានក្រុមការងារបច្ចេកទេស បានស្នើដល់សមាជិកក្រុមការងារបច្ចេកទេសអន្តរក្រសួង ដែលជាភាគីពាក់ព័ន្ធនឹងការចុះបញ្ជីមន្ត្រីសាធារណៈ មកក្នុងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវចូលរួមអនុវត្តភារកិច្ចដែលមានចែងក្នុងសេចក្ដីសម្រេចខាងលើ ដើម្បីធានាផ្តល់នូវអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនដល់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ អតីតយុទ្ធជន និងមន្ត្រីដែលបម្រើការងារនៅថ្នាក់មូលដ្ឋាន ព្រមទាំងអ្នកនៅបន្ទុករបស់ពួកគាត់ អាចទទួលបានការគាំពារនេះគ្រប់ៗគ្នា។

គួរបញ្ជាក់ថា គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២៤ នេះ ប.ស.ស. ផ្នែកថែទាំសុខភាពមានសមាជិកចំនួនសរុប ២ ២២៩ ៥២២ នាក់ (ស្រី ១ ២៥១ ២៣៨ នាក់) ក្នុងនោះមាន កម្មករ-និយោជិតចំនួន ១ ៥៦៥ ២៤១ នាក់ (ស្រី ៩៦៣ ៨២៦ នាក់) មន្ត្រីរាជការ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន មានចំនួន ៤៣៧ ៤០៧ នាក់ (ស្រី ១៤៨ ៩៥៥ នាក់) បុគ្គលស្វ័យនិយោជន៍មានចំនួន ១៧០ ២៥៤ នាក់ (ស្រី ១០៦ ០៦២ នាក់) និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស មានចំនួន ៥៦ ៦២០ នាក់ (ស្រី ៣២ ៣៩៥ នាក់)៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


