ព័ត៌មានជាតិ
សម្តេចធិបតី លើកទឹកចិត្តដល់ស្ត្រីកម្ពុជាទាំងអស់ឱ្យចូលរួមយ៉ាងសកម្មក្នុងសង្គម
នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តស្ត្រីកម្ពុជាទាំងអស់ឱ្យចូលរួមយ៉ាងសកម្មក្នុងសង្គម ដោយចាត់ទុកថា ការរួមចំណែករបស់ស្រ្តីមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍សហគមន៍ ធុរកិច្ច និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៊ាន។

អញ្ជើញាជាអធិបតីនៅក្នុង «វេទិកាសហគ្រិនឆ្នើម និងពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន (AWEN) ឆ្នាំ ២០២៤» នៅថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៤ សម្តេចធិបតី បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលធ្វើឡើងនៅកម្ពុជា គឺបានបង្ហាញនូវឧត្តមភាពរបស់ស្រ្តីកម្ពុជាទាំងឡាយ និងតំបនអាស៊ាន ដែលជាការផ្តល់គំរូដល់សង្គម។ សម្តេចធិបតីគូសបញ្ជាក់ថា៖«ការចូលរួមសកម្មរបស់ស្រ្តីក្នុងសកម្មភាពសេដ្ឋកិច្ចតំបន់ និងអន្តរជាតិ មិនត្រឹមតែជំរុញការអភិវឌ្ឍន៍ សហគ្រាសរបស់ពួកគេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹងភាពធន់សេដ្ឋកិច្ច»។

ការរៀបចំព្រឹត្តិការណ៍នេះ គឺជាកាលានុវត្តន៍ភាពដ៏ពិសេសសម្រាប់ការផ្លាស់ប្តូរចំណេះដឹង និងការកសាងសមត្ថភាពនិងកិច្ចសហការនានា ដែលអនុញ្ញាតឱ្យសហគ្រិនស្រ្តីអាចអភិវឌ្ឍន៍យុទ្ធសាស្រ្តបង្កើនសមត្ថភាពអាជីវកម្ម និងសមត្ថភាពប្រកួតប្រជែង។
ជាមួយគ្នានេះ សម្តេចធិបតី វាយតម្លៃខ្ពស់ចំពោះក្រសួងកិច្ចការនារី ក្នុងការពង្រឹងភាពអង់អាចដល់ស្រ្តី ដែលជាបេះដូងនៃគ្រួសារ ជាព្រលឹងនៃសហគមន៍ និងជាវិចារណញាណនៃប្រទេសជាតិ។ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះសហគ្រិនស្រ្តីគ្រប់រូបសម្រាប់កិច្ចខិតខំប្រឹងប្រែង ភាពជោគជ័យ និងការចូលរួមចំណែកដល់ប្រទេសជាតិ ក៏ដូចជាតំបន់អាស៊ានទាំងអស់មូល។
ក្នុងប្រវត្តិសាស្រ្តដ៏រស់រវើកនៅកម្ពុជា ស្រ្តីបានកាន់តំណែងប្រកបដោយអំណាច ឥទ្ធិពល និងបានបន្សល់ទុកនូវស្នាដៃ និងការអភិវឌ្ឍន៍យ៉ាងធំធេងដល់ប្រទេសជាតិ។ ស្រ្តីកម្ពុជាតែងរួមចំណែកលើសពីតួនាទីបែបប្រពៃណី និងបានបង្ហាញពីភាពជាអ្នកដឹកនាំដ៏ពិសេសក្នុងទិដ្ឋភាពផ្សេងៗ។

យ៉ាងណាក្តី សម្តេចធិបតី ទទួលស្គាល់ថា ដំណើរការជាសហគ្រិនភាពរបស់ស្រ្តីមិនមែនងាយស្រួលនោះទេ ទោះបីជាពួកគេមានភាពធន់ និងការតាំងចិត្តរឹងមាំក៏ដោយ ក៏សហគ្រិនស្រ្តីនៅតែជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដូចជាលទ្ធភាពការទទួលបានហិរញ្ញវត្ថុទីផ្សារនៅមានកម្រិត។
រដ្ឋាភិបាលអាស៊ាន និងកម្ពុជាទទួលស្គាល់បញ្ហាប្រឈមរបស់សហគ្រិនស្រ្តី និងយល់អំពីតួនាទីសំខាន់របស់ស្រ្តីក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងកំណើនសេដ្ឋកិច្ច។ ក្នុងន័យនេះ សម្តេចធិបតី បានគូសរំលេចថា កម្ពុជាបាននិងកំពុងធ្វើការយ៉ាងសកម្ម ក្នុងការយកឈ្នះឧបសគ្គទាំងនេះ ជាក់ស្តែងការបង្កើតព្រឹត្តិការណ៍ក្នុងថ្ងៃនេះ គឺជាការបង្ហាញការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច។
សម្តេចធិបតីបញ្ជាក់ទៀតថា រដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តដល់ស្រ្តីឱ្យចូលរួមយ៉ាងសកម្មក្នុងសង្គមបន្ថែមទៀត ខណៈកម្ពុជា នឹងបន្តវិនិយោគលើការអប់រំស្រ្តី ការផ្តល់លទ្ធភាពទទួលបានហិរញ្ញវត្ថុ ដើម្បីធានាថាសំឡេងរបស់ស្រ្តីត្រូវបានស្តាប់ឭ និងត្រូវបានផ្តល់តម្លៃ៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


