Connect with us

ព័ត៌មានជាតិ

ពលរដ្ឋស្រុកថ្មគោល ២២ គ្រួសារ សុំសម្ដេចទាំងទ្វេជួយកាត់ឆ្កៀលដីធ្លាប់អាស្រ័យផលជាង ២០ ឆ្នាំ

បានផុស

នៅ

ប្រជាពលរដ្ឋចំនួន ២២ គ្រួសារ ដែលរស់នៅភូមិអង់ខាងជើង និងភូមិតាពូងខាងជើង ស្ថិតក្នុងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានទទូចអង្វរទៅសម្ដេចទាំងទ្វេ គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មេត្តាជួយអន្តរាគមន៍កាត់ឆ្កៀលដីដែលពួកគាត់ធ្លាប់អាស្រ័យផលជាង ២០ ឆ្នាំ ដើម្បីបានប្រកបមុខរបរកសិកម្មចិញ្ចឹមជីវិតបន្តទៀត ខណៈពួកគាត់មានដីដាំស្រូវតែបន្តិចបន្តួចប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋទាំងអស់បានរៀបរាប់ថា នៅក្នុងចំណោមពួកគាត់ទាំង ២២ គ្រួសារ គឺភាគច្រើនចាប់ផ្ដើមអាស្រ័យផលនៅឆ្នាំ២០២០ ដោយឡែកមួយចំនួនតូច គឺមានខ្លះអាស្រ័យផលតាំងពី ឆ្នាំ១៩៩៣ និង ១៩៩៧ មកម្ល៉េះ ប៉ុន្តែនៅពេលខ្លះត្រូវបានអាក់ខានដោយសារទឹកទន្លេជន់ខ្លាំង។ ដីដែលពួកគាត់អាស្រ័យផលនៅក្នុងតំបន់៣ នាពេលកន្លងមក គឺស្ថិតនៅចំណុចខាងកើត បឹងរាំងកញ្ចោច ក្នុងភូមិតាពូងខាងជើង និងចំណុចប្រឡាយតារីក ក្នុងភូមិអង់ខាងជើង ចំណុចទាំងពីរខាងលើ ស្ថិតក្នុងឃុំតាម៉ឺន ស្រុកថ្មគោល។

គួររម្លឹកថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ តំបន់ខាងលើដែលប្រជាពលរដ្ឋកំពុងអាស្រ័យផលនោះ ត្រូវបានក្រុមការងារវាស់វែង ប្រកាសកាត់ចូលជាដីរបស់រដ្ឋវិញ ដែលបញ្ហានេះបានធ្វើឱ្យប្រជាពលរដ្ឋអន្ទះសារដោយសារតែពួកគាត់យល់ថា ប្រសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា ដីដែលប្រជាពលរដ្ឋអាស្រ័យផលចាប់ពី ១០ ឆ្នាំឡើងទៅ ត្រូវកាត់ឆ្កៀលឱ្យប្រជាពលរដ្ឋដើម្បីបង្កបង្កើនផលបន្តទៀត។ ផ្ទុយទៅវិញដីរបស់ពួកគាត់ត្រូវបានកាត់ផ្ដាច់ចូលទៅជាដីរបស់រដ្ឋ ចាប់តាំងពីពេលនោះមក បើសរុបទំហំដីរបស់ប្រជាពលរដ្ឋទាំង ២២ គ្រួសារ គឺមានចំនួន ៩៣ ហិចតា។

បើយោងទៅលើ អនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ៩០ អនក្រ.បក ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ដោយ សម្ដេចតេជោ ហ៊ុន សែន នៅក្នុងមាត្រា២ បានបញ្ជាក់ថា កែសម្រួលផ្ទៃដីពីតំបន់៣ បញ្ចូលមកតំបន់២ ក្នុងភូមិសាស្ត្រស្រុកថ្មគោល ស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកមូលឫស្សី ដែលកំណត់ដោយអនុក្រឹត្យលេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ តាមប្រព័ន្ធកូអរដោណេ និងតារាងនិយាមការភ្ជាប់ជាឧបសម្ព័ន្ធ នៃអនុក្រឹត្យនេះ និងផ្ដល់ជូនប្រជាពលរដ្ឋបន្តប្រើប្រាស់ និងអាស្រ័យផល។

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ លោក ជា សម្បត្តិ អភិបាលស្រុកថ្មគោល បានធ្វើសំណើស្ដីពី ការកាត់ឆ្កៀលដីតំបន់៣ មកជាតំបន់២ និងតំបន់២ មកជាតំបន់១ ក្នុងឃុំទាំង៤ នៃស្រុកថ្មគោល ដើម្បីគោរពជូនលោកអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងជ្រាប។ នៅក្នុងខ្លឹមសាររបស់អភិបាលស្រុកថ្មគោល បានស្នើសុំ លោកអភិបាលខេត្តដើម្បីធ្វើការដោះដូរដីរបស់ប្រជាពលរដ្ឋទាំង ២២ គ្រួសារដែលស្ថិតនៅក្នុងតំបន់២ ឱ្យពួកគាត់បានបង្វែរមកអាស្រ័យផងនៅលើដីតំបន់២ វិញ ព្រមទាំងបានឱ្យប្រជាពលរដ្ឋទាំងអស់ធ្វើកិច្ចសន្យាប្រគល់ដីព្រៃលិចទឹកដែលពួកគាត់អាស្រ័យផលនាពេលកន្លងមក ជូនរាជរដ្ឋាភិបាលវិញ។

ក្រោយពីទទួលបានលិខិតជូនដំណឹងរបស់រដ្ឋបាលស្រុកថ្មគោលរួចមក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងមួយ លេខ ១៧១៧ / សជណ ២៤ ដែលបានគោរពជូន ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីធ្វើយ៉ាងណា ជួយសម្រួលក្នុងការដោះដូរដីដែលប្រជាពលរដ្ឋអាស្រ័យផលនៅក្នុងតំបន់៣ ឱ្យបានមកអាស្រ័យផលនៅតំបន់២ វិញ។ ដែលទីតាំងថ្មីនោះ លោកអភិបាលខេត្តក៏បានបញ្ជាក់ផងដែរថា ជាដីវាលមានព្រៃតិចតួចបន្ទាប់ពីមានការខកខានអាស្រ័យផលរយៈពេល ២ ឆ្នាំចុងក្រោយនេះ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម