ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យសមត្ថកិច្ចបន្តអនុវត្តន៍វិធានការដោយគ្មានការលើកលែងឡើយចំពោះករណីក្មេងទំនើង
អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យសមត្ថកិច្ចបន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់បំផុតចំពោះក្មេងទំនើងដែលបង្កនូវសកម្មភាព បាតុភាព ដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសង្គម ប្រាស់ចាក ពីប្រពៃណីយ៍ទំនៀមទំលាប់។ លោកអភិបាលខេត្តថ្លែងយ៉ាងដូច្នេះនាឱកាសដែលលោក អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ។
លោក អ៊ុន ចាន់ដា គូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកំពុងយកចិត្តទុកដាក់ និងវិធានការដោយគ្មានការលើកលែងចំពោះក្រុមក្មេងទំនើង ព្រោះថាសកម្មភាពក្មេងទំនើងបានកើតឡើងជាញឹកញាប់ និងមានចរិតកាចសាហាវគួរឱ្យព្រួយបារម្ភ ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ បង្កឱ្យមានការភ័យខ្លាច និងជះឥទ្ធិពលដល់បរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោក អភិបាលខេត្ត បានសង្គត់ធ្ងន់ថា ចំពោះក្មេងទំនើងដែលធ្វើឱ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដូចជាបង្ហោះម៉ូតូ គឺត្រូវធ្វើការឃាត់ទុក ទាំងមនុស្ស ទាំងម៉ូតូ ហើយអញ្ជើញអាណាព្យាបាលមកធ្វើកិច្ចសន្យា អប់រំ ជាមួយគ្នានោះ គឺត្រូវដកហូតម៉ូតូរក្សាទុករយៈពេលបីខែ ជាការព្រមានលើកទី០១ ករណីមិនរាងចាល់ទេ គឺត្រូវអនុវត្តន៍ច្បាប់ដោយគ្មានការលើកលែង។ ចំពោះក្រុមក្មេងទំនើងដែលបង្កសកម្មភាពវាយតប់គ្នា ដោយប្រើប្រាស់នូវសម្ភារៈដូចជា កាំបិត ដាវសាំម៉ូរ៉ៃ.. បន្ទាប់ពីឃាត់ខ្លួនគឺត្រូវអនុវត្តន៍ច្បាប់តែម្តង ដោយត្រូវបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។
លោកអភិបាលខេត្ត បានអំពាវនាវដល់ មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ គ្រប់គ្រឹះស្ថានសិក្សា ទាំងអស់ឱ្យចូលរួមក្នុងការអប់រំ ណែនាំ ប្រៀនប្រដៅដល់សិស្សានុសិស្ស កូនៗរបស់ខ្លួនឱ្យបានល្អ មានសុជីវធម៌ ចរិយាសម្បត្តិសមរម្យ ថ្លៃថ្នូរ ស័ក្តិសមជាយុវជនទំពាំងស្នងឫស្សី ជាសសរទ្រូងនៃប្រទេសជាតិ ជាពិសេសសំណូមពរដល់យុវជន និងយុវតីគ្រប់រូប ត្រូវចេះកសាងខ្លួន ស្រលាញ់ ការសិក្សា ចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខ ពាលាអាវាសែគ្រប់យ៉ាង។ ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏ស្នើសុំដល់អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចសហការដឹកនាំសកម្មភាពការងារក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើង ឱ្យបានដាច់ខាត ដើម្បីរួមចំណែកជំរុញចលនាអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យទទួលបានជោគជ័យផងដែរ៕
រូបភាព៖ឡេក ចាន់ពេជ្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ