ព័ត៌មានជាតិ
អភិបាលរងរាជធានី៖ អាជ្ញាធរត្រៀមកម្លាំងរួចស្រេច និងធានា១០០% ដើម្បីទប់ស្កាត់ ក្រុមធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល
លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានគូសបញ្ជាក់ថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមកម្លាំងរួចជាស្រេចហើយ ដើម្បីការពារមិនឱ្យក្រុមជ្រុលនិយមមួយក្ដាប់តូចដែលគ្រោងធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល នៅថ្ងៃទី១៨ ខែសីហា កើតមានជាដាច់ខាត និងដោយធានាថា កិច្ចការពារសន្តិសុខ សុវត្ថិភាព និងការរក្សាស្ថេរភាពនយោបាយ ធានាឱ្យបាន១០០ភាគរយ។ លោកកើត ឆែ លើកឡើងដូច្នេះ នាព្រឹកថ្ងៃ ទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ សង្កត់ធ្ងន់ដូច្នេះ ៖«ចំពោះក្រុមអគតិ និងពួកជ្រុលនិយមដែលគ្រោងនឹងរៀបចំធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នាថ្ងៃទី១៨សីហាខាងមុខនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមកម្លាំងរួចជាស្រេចហើយ គឺមិនឱ្យកើតមានចលនាជ្រុលនិយមខាងលើនេះ កើតមានជាដាច់ខាត ដោយធានាថា កិច្ចការពារសន្តិសុខ សុវត្ថិភាព និងការរក្សាស្ថេរភាពនយោបាយ ធានាបាន១០០ភាគរយ»។
ក្នុងកិច្ចប្រជុំដដែលនោះ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញអំពាវនាវឱ្យ រដ្ឋបាលរាជធានីភ្នំពេញ ទប់ស្កាត់ឱ្យបានចំពោះ ចលនា ពួកជ្រុលនិយមដែលគ្រោងនឹងរៀបចំធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នាថ្ងៃទី១៨សីហាខាងមុខនេះ។

ជាការកត់សម្គាល់ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បាននិងកំពុងធ្វើសកម្មភាពអំពាវនាវ និងបំផុសបំផុលញុះញង់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធឱ្យក្រោកបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលបានយកបញ្ហានៅប្រទេសបង់ក្លាដេសមកបំផុសឱ្យមានចលនាបដិវត្តន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា និងបានភ្ជាប់ជាមួយនឹងករណីតំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV។

ចំពោះបញ្ហានេះ ទាំងអតីតនាយករដ្ឋមន្រ្តី និងទាំងប្រមុខរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បានគូសបញ្ជាក់ហើយថា មិនអនុញ្ញាតឱ្យកើតមាននៅកម្ពុជាបានជាដាច់ខាត ព្រោះវាអាចនាំកម្ពុជាបាត់បង់សុខ សន្តិភាព ជួបភាពវឹកវរ អសន្តិសុខ ដូចកាលពីអតីតកាល។ ចំណែក ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ អ្នកនយោបាយ ក៏បានចេញមកព្រមានជាមុនហើយថា កុំឱ្យដើរហួសបន្ទាត់ក្រហម និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស យុវជន កុំធ្វើសកម្មភាពជ្រុលនិយមប៉ះពាល់ដល់សន្តិសុខជាតិតាមការញុះញង់របស់ក្រុមប្រឆាំងនៅខាងក្រៅប្រទេស៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


