ព័ត៌មានជាតិ
អ្នកជំនាញការជប៉ុន ចែករំលែកបទពិសោធន៍ការរៀបចំដែនដី និងនគរូបនីយកម្មនៅកម្ពុជា
សិក្ខាសាលាបណ្តុះបណ្តាលមួយ បានធ្វើឡើងពេញមួយថ្ងៃកាលពីម្សិលមិញនេះ។ សិក្ខាសាលានេះមានការចូលរួមពីសិស្សនិស្សិតរាប់រយនាក់ ដែលមានការធ្វើបទបង្ហាញពីមន្រ្តីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងមន្រ្តីជំនាញរបស់ជប៉ុន ស្តីពីច្បាប់ពាក់ព័ន្ធនឹងការរៀបចំដែនដី និងនគរូបនីយកម្ម។
លោក តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
កម្មវិធីបណ្ដុះបណ្ដាលនេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹងពាក់ព័ន្ធគោលការណ៍ទូទៅនៃការរៀបចំដែនដី និងនគរូបនីយកម្ម តាមរយៈការបង្ហាញពីមន្រ្តីជំនាញក្រសួងនិងអ្នកជំនាញការជប៉ុន ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ផែនការរៀបចំដែនដីនៅក្នុងប្រទេសកម្ពុជា។

គោលនយោបាយជាតិរៀបចំដែនដីរបស់រាជរដ្ឋាភបាលសំដៅធានាថា ដែនដីនៅទូទាំងព្រះរាជាណាចក្រកម្ពុជាត្រូវបានគ្រប់គ្រង ប្រើប្រាស់ ការពារ និងអភិវឌ្ឍតាមរយៈការធ្វើសមាហរណកម្មនូវផែនការយុទ្ធសាស្ត្ររៀបចំដែនដី និងការធ្វើឲ្យរលូននូវវិធាន និងឧបករណ៍ចាំបាច់នានាតាមវិស័យប្រកបដោយភាពសុខដុមរមនានៅតាមតំបន់ភូមិសាស្ត្រនីមួយៗ។
លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់រៀបចំដែនដី គ្រោងដាក់ឲ្យប្រើប្រាស់នៅពេលខាងមុខ។

ការបែងចែកតំបន់ភូមិសាស្ត្រសម្រាប់រៀបចំដែនដី ត្រូវធ្វើឡើងដោយផ្អែកលើកត្តាធម្មជាតិ ភូមិសាស្ត្រ សេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន និងត្រូវមានតុល្យភាពឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍទាំងសម្រាប់ពេលបច្ចុប្បន្ននិងអនាគត។
បើតាមលោក ប៉ែន សុផល ការរៀបចំដែនដីនៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងនៅតាមតំបន់ និងនៅថ្នាក់ខេត្ត ត្រូវសិក្សា វិភាគ និងកំណត់អំពីសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ចីរភាព តុល្យភាព និងការធ្វើសមាហរណកម្ម តាមតំបន់ភូមិសាស្ត្រនីមួយៗទាំងក្នុងប្រទេស ក្នុងតំបន់ និងក្នុងក្របខណ្ឌអន្តរជាតិ។
ក្នុងន័យនេះ លោក ប៉ែន សុផល បានបញ្ជាក់បន្ថែមថា គោលនយោបាយជាតិរៀបចំដែនដី គប្បីបញ្ចៀសឱ្យបាននូវការខ្វែងគំនិតយោបល់គ្នា ដោយត្រូវគោរពទៅតាមឋានានុក្រមនៃផែនការ (ថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ) ហើយត្រូវមានបញ្ញត្តិកំណត់ជាក់លាក់៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


