ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការពារជាតិ ទាត់ចោលការផ្សាយមិនពិតថា កងទ័ពធ្វើរដ្ឋប្រហារ
អ្នកនាំពាក្យក្រសួងការពារជាតិ ទាត់ចោលការផ្សព្វផ្សាយមិនពិត ថា កងទ័ពធ្វើរដ្ឋប្រហារ និងចាប់ខ្លួនសម្ដេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន។ អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុកការផ្សាយព័ត៌មានមិនពិតបែបនេះ ថា ជាទង្វើទុច្ចរិតដ៏អាក្រក់ ដែលមិនអាចអត់ឱនឱ្យជាដាច់ខាត។

ការចេញមកទាត់ពីសំណាក់អ្នកនាំពាក្យក្រសួងការពារជាតិ គឺក្រោយឃើញមានឃ្លីបវីដេអូមួយជាភាសាចិន ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ថា សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតប្រមុខការពារជាតិ និងនាយឧត្តមសេនីយ៍ ទៀ សីហា ប្រមុខការពារជាតិបច្ចុប្បន្ន ព្រមទាំងថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំកងទ័ពធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាល និងបានសម្រុកចូលទីស្ដីការគណៈរដ្ឋមន្ត្រី ចាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងចូលក្នុងគេហដ្ឋានរបស់សម្ដេចតេជោ ហ៊ុន សែន។
ក្រសួងការពារជាតិ បានប្រកាសបដិសេធចំពោះការផ្សាយឃ្លីបវីដេអូមួយនេះ ដែលបានចោទប្រកាន់ដោយគ្មានភ័ស្តុតាង មកលើថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាល គឺជាកងកម្លាំងស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញពីបោះឆ្នោត និងប្រកាន់ជំហរយ៉ាងរឹងមាំឥតងាករេក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ។

អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា លើកឡើងថា ចេតនាបំភ្លៃការពិត ញុះញង់ដ៏អាក្រក់ និងគួរឱ្យស្អប់ខ្ពើមបំផុតនេះ គឺជាទង្វើមិនអាចអត់ឱនឱ្យបានទេ ហើយបានព្រមានចាត់វិធានការគ្រប់បែបយ៉ាង ដោយគ្មានការលើកលែងជាដាច់ខាតចំពោះក្រុមអគតិជ្រុលនិយមទាំងនោះ។
ជំនួសមកវិញ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់យ៉ាងច្បាស់ថា ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទ នៅតែបន្តប្ដេជ្ញាគាំទ្រឥតងាករេចំពោះរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងប្ដេជ្ញាកម្ទេចចោលរាល់មជ្ឈដ្ឋានជ្រុលនិយមទាំងឡាយណាដែលចង់បំផ្លាញសាមគ្គីផ្ទៃក្នុងជាតិ សុខសន្តិភាព ស្ថិរភាពជាតិ សណ្ដាប់ធ្នាប់សង្គម និងសុខក្សេមក្សាន្តរបស់ប្រជាជន ទោះក្នុងតម្លៃយ៉ាងក៏ដោយ៕ អត្ថបទ៖ ធឿន វ៉ាន់សុង


-
សន្តិសុខសង្គម១ សប្តាហ៍ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៧ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
កីឡា៥ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


