ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ផលិតនិងផ្សព្វផ្សាយសារៈសំខាន់ នៃការធ្វើអត្តសញ្ញាណបណ្ណ

កំពង់ស្ពឺ ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយជាតិនៅរាជធានី-ខេត្ត ចូលរួមផ្សព្វផ្សាយបានទូលំទូលាយ និងលើកទឹកចិត្តឱ្យពលរដ្ឋគ្រប់អាយុទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគ្រប់ៗគ្នាដើម្បីអាចមានសិទ្ធិចូលរួមបោះឆ្នោតបានស្របតាមច្បាប់កំណត់។
ការជំរុញនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ ដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក ទេព អស្នារិទ្ធ បានណែនាំដល់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ជាពិសេសមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ឱ្យយកចិត្តទុកដាក់ផលិត និងផ្សព្វផ្សាយមាតិកាឱ្យបានកាន់តែទូលំទូលាយ អំពីសារៈសំខាន់នៃការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា អត្តសញ្ញាណបណ្ណ គឺជាឯកសារមួយដ៏ចាំបាច់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការប្រើប្រាស់សម្រាប់សេវាសាធារណៈ ការចុះឈ្មោះបោះឆ្នោត ក៏ដូចជាការបំពេញបែបបទក្នុងកិច្ចការនានាស្របតាមច្បាប់កំណត់។ ក្រៅពីនេះ ក៏ត្រូវចូលរួមផ្សព្វផ្សាយជាការរំលឹកដល់ពលរដ្ឋដែលអត្តសញ្ញាណប័ណ្ណជិតហួសកំណត់ ឬហួសកំណត់ ឱ្យរួសរាន់ទៅធ្វើថ្មី ដើម្បីកុំឱ្យប៉ះពាល់ដល់ការប្រើប្រាស់ប្រចាំថ្ងៃ។
ក្រសួងមហាផ្ទៃធ្លាប់បានជូមដំណឹងថា សម្រាប់ពលរដ្ឋដែលត្រូវធ្វើអត្តសញ្ញាណប័ណ្ណលើកដំបូង ត្រូវមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅត្រូវមានឯកសារដោយភ្ជាប់មកជាមួយសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត។ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម ឬច្បាប់ថតចម្លងដែលមានការបញ្ជាក់ត្រឹមត្រូវ)។

សម្រាប់ករណីអស់សុពលភាព (ហួសកំណត់ ១០ឆ្នាំ) ឬខូច/បាត់ ត្រូវយកអត្តសញ្ញាណប័ណ្ណចាស់ដែលហួសកំណត់ ឬខូចទៅបង្ហាញមន្ត្រីជំនាញ។
ករណីបាត់ ត្រូវមានលិខិតបញ្ជាក់ការបាត់បង់ពីអាជ្ញាធរមានសមត្ថកិច្ច (ប៉ុស្តិ៍នគរបាលរដ្ឋបាល)។
ប្រជាពលរដ្ឋអាចទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបាននៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ នៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន ឬនៅតាមស្នងការដ្ឋាននគរបាលរាជធានី ខេត្ត។ នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និង ផ្សារទំនើប អ៊ីអន ២ ជាដើម៕

-
កីឡា២០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


