ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់វិនិយោគិនបន្តស្វែងយល់ពីសក្តានុពលកម្ពុជា ផ្អែកលើភាពជាដៃគូ និងជឿជាក់គ្នា
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អបអរសាទរខួប ១ឆ្នាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងបានប្រាប់ដល់វិស័យឯកជនឱ្យបន្តស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ក្រោមរូបភាព«ភាពជាដៃគូ និងជឿជាក់គ្នាទៅវិញទៅមក»។

ក្នុងន័យ «ភាពជាដៃគូ និងភាពជឿជាក់ទៅលើគ្នាទៅវិញទៅមក» ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា វិស័យឯកជនទាំងក្នុង និងក្រៅប្រទេសឱ្យមានការជឿជាក់ទៅលើកម្ពុជា ជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ជាប្រមុខរាជរដ្ឋាភិបាល ហើយសូមជឿជាក់លើបរិយាកាសអំណោយផលក្រោមម្លប់នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីអាចបន្តធ្វើអាជីវកម្ម និងភាពរីកចម្រើនអាជីវកម្មរបស់ខ្លួន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «វេទិកាអភិវឌ្ឍន៍ទីផ្សារមូលធននៅកម្ពុជាលើកទីមួយ» កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដោយមានវត្តមានចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អ្នកតំណាងក្រុមហ៊ុន អ្នកជំនាញជាច្រើនរូប។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់គ្រប់ក្រសួង-ស្ថាប័ន វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តចូលរួមចំណែកជំរុញការកសាងគ្រឹះសេដ្ឋកិច្ចកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអំពាវនាវដល់វិនិយោគិនទាំងអស់បន្តស្វែងយល់ពីសក្តានុពលកម្ពុជា ដែលមានប្រជាជនវ័យក្មេងដ៏សកម្ម គោលនយោបាយប្រកបដោយភាពទាក់ទាញ និងអំណោយផលដល់ការវិនិយោគ ស្ថិរភាពសង្គម សេដ្ឋកិច្ចល្អប្រសើរ រួមជាមួយឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់អ្នកវិនិយោគ តាមរយៈវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនដែលធ្វើជារៀងរាល់ឆ្នាំ។
ក្នុងវេទិកានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ជាធាតុចូលដល់អង្គសិក្ខាសាលាមួយចំនួន រួមមាន៖ ទី១.លក្ខណៈអំណោយផល និងអត្ថប្រយោជន៍នានា ដូចជាការលើកទឹកចិត្តផ្នែកពន្ធ ដែលរាជរដ្ឋាភិបាល បានផ្តល់ជូនត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទី២.បច្ចេកវិទ្យាហិរញ្ញវត្ថុ ជាប្រព័ន្ធថ្មីដែលពោរពេញដោយកាលានុវត្តន៍ភាព និងសក្តានុពលនៃការពន្លឿនវិស័យមូលបត្រនៅកម្ពុជា ដែលទាំងវិស័យសាធារណៈ និងវិស័យឯកជនគួរចាប់យក និងប្រើប្រាស់ឱ្យមានប្រសិទ្ធភាព។ ឯកឧត្តម បានលើកទឹកចិត្តទាំងវិស័យសាធារណៈ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធក្នុងការបន្តឱ្យជិតស្និទ្ធតាមរយៈការបន្តផ្លាស់ប្តូរ ចែករំលែកបញ្ហាប្រឈម ដំណោះស្រាយ និងឧត្តមានុវត្តន៍ល្អៗសម្រាប់ការជំរុញទីផ្សារមូលបត្រកម្ពុជា ក្លាយជាប្រភពមូលធនក្នុងស្រុកដ៏សកម្ម និងរស់រវើក និងអាចស្រូបទាញមូលធនបន្ថែមពីបរទេសផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


