ព័ត៌មានជាតិ
ប.ស.ស ក្រើនរំលឹកអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ទាំងអស់ រួសរាន់មកធ្វើបណ្ណ ប.ស.ស ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានក្រើនរំលឹកដល់អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ទាំងអស់ ប្រញាប់មកធ្វើ បណ្ណ ប.ស.ស ឱ្យបានគ្រប់ៗ គ្នា ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន ពិសេសការទទួលបានការថែទាំសុខភាព ២៤ ម៉ោង លើ ២៤ ម៉ោង ដោយឥតគិតថ្លៃ។

បើតាម ប.ស.ស. បានបញ្ជាក់ថា «ពិតមែនហើយ ឥឡូវនេះ សម្រាប់អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ទាំងអស់ ដូចជាប្តី ឬ ប្រពន្ធ និង កូន ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បានដែរ ដោយចំណាយត្រឹមតែ ១៥ ៦០០ រៀលប៉ុណ្ណោះ ក្នុង ១ ខែ នោះលោកអ្នក នឹងទទួលបានការថែទាំសុខភាពពេញ ២៤ ម៉ោង លើ ២៤ ម៉ោង នៅគ្រប់មន្ទីរពេទ្យដែលជាដៃគូ ប.ស.ស. ទូទាំងប្រទេស រួមទាំងប្រាក់ឧបត្ថម្ភផងដែរ»។
ប.ស.ស. បានបន្ថែមថា ដើម្បីអាចស្នើសុំធ្វើបណ្ណសមាជិក ប.ស.ស. លោកអ្នកត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោមសម្រាប់ សហព័ទ្ធ (ប្តី ឬប្រពន្ធ)ត្រូវមាន សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬ សេចក្តីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ និង ត្រូវមានអាយុមិនលើសពី ៦០ ឆ្នាំ។

ចំពោះកូនក្នុងបន្ទុកត្រូវមានសេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ និងត្រូវមានអាយុក្រោម ១៨ ឆ្នាំ។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២០ សីហា ថា គិតត្រឹមថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសរុបចំនួន ៤០៤ ៤៥៧ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស មានចំនួន ៨៧ ៩០៧ នាក់។ ទន្ទឹមនឹងនេះចាប់ពីដើមឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ នេះ ប.ស.ស. បានចុះឈ្មោះសមាជិករបបភាគទានដោយស្ម័គ្រចិត្តថ្មីបានចំនួន ៣០០ ១៦៧ នាក់ និងមានអ្នកទៅប្រើប្រាស់សេវាសរុបចំនួន ៣៨១ ៣២២ ដង និងចំណាយតាវកាលិកអស់ទឹកប្រាក់ប្រមាណ ២៥ ៩៣១ លានរៀល៕
អត្ថបទ ៖ សំអឿន



-
សន្តិសុខសង្គម១ សប្តាហ៍ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៧ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
កីឡា៥ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


