ព័ត៌មានជាតិ
អាស៊ាន ស្វែងរកកិច្ចការពារអ្នកប្រើប្រាស់ ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចបៃតង
កម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទអាស៊ានលើកទី៤ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីស្វែងរកក្របខណ្ឌ ក្នុងកិច្ចការពារអ្នកប្រើប្រាស់ឱ្យបានល្អប្រសើរប្រកបដោយនវានុវត្តន៍ និងនិរន្តរភាព នៅក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចបៃតង។

សាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប) បានអញ្ជើញចូលរួមសន្និសីទ្ធ ស្តីពី កិច្ចការពារអ្នកប្រើប្រាស់អាស៊ានលើកទី៤ នៅសណ្ឋាគារសាន់ & មូនរីវើសាយ ភ្នំពេញ។ សន្និសីទនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់កម្ពុជា និងមានការអញ្ជើញចូលរួមពី អគ្គលេខាធិការរងសម្រាប់សហគមន៍ សេដ្ឋកិច្ចអាស៊ាន ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងជំនួយការនាយកប្រតិបត្តិផ្នែកច្បាប់ ការពារអ្នកប្រើប្រាស់ នៃប្រធានគណៈកម្មាធិការការពារអ្នកប្រើប្រាស់អាស៊ាន។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ទោះជាប្រទេសកម្ពុជានៅមានភាពថ្មីនៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសក្នុងតំបន់ តែរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់យ៉ាងខ្លាំង នូវការលើកកម្ពស់ការយល់ដឹង ការរៀបចំច្បាប់ និងបទដ្ឋានគតិយុទ្ធរឹងមាំ ក៏ដូចជាការអនុវត្តគំនិតផ្តួចផ្តើម ការពារអ្នកប្រើប្រាស់ផ្សេងៗ ឱ្យមានភាពប្រសើរឡើងជាលំដាប់ ដូចជាការសម្រេចបាន និងដាក់ឱ្យប្រើប្រាស់នូវច្បាប់ ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ក្នុង ឆ្នាំ២០១៩ កន្លងទៅនេះ។

លោកស្រី ចម និមល បានបញ្ជាក់បន្ថែមថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំសន្និសីទលើកទី៤ នេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបាននូវចំណេះដឹង បទពិសោធន៍ថ្មីៗ និងជំនាញច្បាស់លាស់បន្ថែមទៀត ដែលបានពីការចែករំលែក ការពិភាក្សាយ៉ាងផុសផុលប្រកបដោយភាពស្មោះត្រង់ គំនិតស្ថាបនា និងសហការល្អពីបណ្តាវាគ្មិនល្បីៗ និងអ្នកចូលរួមពីប្រទេសអាស៊ានទាំង១០ រួមទាំងទីម័រឡេស្តេ និងអង្គការដៃគូរអភិវឌ្ឍទាំងឡាយ។

គួរបញ្ជាក់ថា សន្និសីទនេះ រៀបចំនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ពាក់ព័ន្ធនឹងនវានុវត្តន៍ ចីរភាព និងការលើកកម្ពស់សិទ្ធិអ្នកប្រើប្រាស់នៅក្នុងតំបន់៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


