Connect with us

ព័ត៌មានជាតិ

មក​ដល់​ពេលនេះ ក្នុង​​បុរីប៉េងហួត​​បឹងស្នោ ផ្ទុះ​​អ្នក​ឆ្លង​កូវិដ ​១២ កន្លែង​ត្រូវ​អាជ្ញាធរចុះ​បិទ

បានផុស

នៅ

ខណ្ឌច្បារអំពៅគិតត្រឹមថ្ងៃ ០៥ មីនា មាន​អ្នក​ឆ្លង​កូវិដ​សរុប ១៨ នាក់។ ដោយ​ឡែកក្នុង​បុរីប៉េងហួតបឹងស្នោ បន្ទាប់​ពី​រកឃើញ​អ្នក​ឆ្លង​និង​អ្នក​ពាក់ព័ន្ធ មាន​ទីតាំង​ពាក់ព័ន្ធ​រហូត​ដល់​ចំនួន ១២ កន្លែង ត្រូវ​​​អាជ្ញាធរ​ចុះបិទ និង​ដាក់អ្នក​ចត្តាឡីស័ក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំង​ទាំង ១២ កន្លែង​ក្នុង​បុរី​ប៉េងហួតបឹងស្នោមាន៖

1/ បុរីប៉េង ហួត (គម្រោង០៨) ផ្ទះលេខ ៦ ផ្លូវលេខ ៣ ស្ថិតនៅក្នុងភូមិបឹងឈូក ចំនួន ០៣ នាក់ (ចិន)
2/ បុរី ប៉េងហួត (គម្រោង ០៧) ផ្ទះលេខ៣៣ ផ្លូវ P06 ភូមិបឹងឈូកចំនួន ០៣ នាក់ (ចិន)
3/ បុរីប៉េង ហួត (គម្រោង ៧) ផ្ទះលេខ ២៩៧ ផ្លូវប៉ូឡារីស ភូមិបឹងឈូក ចំនួន ០៥នាក់ (ចិន)
4/ បុរីប៉េង ហួត (គម្រោង ៦) ផ្ទះលេខ ១៨ ផ្លូវ M23 ភូមិបឹងឈូក ចំនួន ០៦នាក់ (ចិន)
5/ បុរីប៉េង ហួត (គម្រោង ៧) ផ្ទះលេខ ២១ ផ្លូវ P១៧ ភូមិបឹងឈូក ត្រូវបានប្លុំបេរ (ផ្ទះនេះមានអ្នកវិជ្ជមានតែម្នាក់) ក្រោយពេលទៅព្យាបាលពុំមានអ្នកនៅចាំផ្ទះ ដូច្នេះក្រុមការងារសម្រេចប្លុំបេរជាបណ្តោះអាសន្ន។
6/ បុរីប៉េង ហួត (គម្រោង ៩) ផ្ទះលេខ ៤២៥ ផ្លូវប៉ូឡារីស ភូមិបឹងឈូក ចំនួន ០៩នាក់ (ចិន ០៦ នាក់ ខ្មែរ ០៣នាក់)
7/ បុរីប៉េង ហួត (គម្រោង ៩) ផ្ទះលេខ ៣៩៧ ផ្លូវប៉ូឡារីស ភូមិបឹងឈូក ចំនួន ០៨នាក់ (ចិន ០៦ នាក់ ខ្មែរ ០២ នាក់)
8/ បុរីប៉េង ហួត (គម្រោង ៧) ផ្ទះលេខ ៨៦ ផ្លូវប៉ូឡារីស ភូមិបឹងឈូក ចំនួន ០៨នាក់ (ចិន ០៤ នាក់ ខ្មែរ ០៤ នាក់)
9/ បុរីប៉េង ហួត (គម្រោង ៧) ផ្ទះលេខ ២១-២៣ ផ្លូវ P10E ភូមិបឹងឈូក ចំនួន ០៦នាក់ (ចិន ០៥ នាក់ វៀតណាម ០១ នាក់)
10/ បុរីប៉េង ហួត (ផ្សាទំនើបហ័រលាន) ផ្ទះលេខ ៤៦ ផ្លូវប៉ូឡារីស ភូមិបឹងឈូក ចំនួន ០២នាក់ (ចិន)
11/ បុរីប៉េង ហួត (គម្រោង ៧) ផ្ទះលេខ ៤៨ ផ្លូវប៉ូឡារីស ភូមិបឹងឈូក សង្កាត់និរោធ ចំនួន ០៤ នាក់ (ចិន ០២នាក់ ខ្មែរ ០២ នាក់)
12/ បុរីប៉េង ហួត (០៥ ផ្ទះ) គម្រោង ៧ ផ្ទះលេខ ១៨ (មានអ្នកវិជ្ជមានចំនួន ០៣ នាក់) និងផ្ទះលេខ ១៤ ផ្ទះលេខ ១៦ ផ្ទះលេខ ២០ ផ្ទះលេខ ២២ ផ្លូវ P16 ប៉ូឡារីស២ ភូមិក្តីតាកុយ សង្កាត់វាលស្បូវចំនួន ១៣ នាក់ (ខ្មែរ)៕

ចុចអាន៖ ច្បាប់ថ្មីអ្នកមាន​ចេតនា​ចម្លងជំងឺកូវីដ-១៩ទៅអ្នកដទៃ ត្រូវដាក់ពន្ធនាគារពី៦ខែ ដល់១០ឆ្នាំ

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម