ព័ត៌មានជាតិ
យកមាសប្រាក់ទៅលក់ចាយអស់ប្ដឹងសមត្ថកិច្ចថាចោរប្លន់
ស្ត្រីម្នាក់ព្រោះតែខ្លាចប្ដីរបស់ខ្លួនស្ដីបន្ទោស ក្រោយយកមាសប្រាក់ទៅលក់ចាយវាយអស់ បែកគំនិតប្ដឹងសម្តកិច្ចថា មានក្រុមប្រដាប់អាវុធចូលប្លន់ដល់ក្នុងផ្ទះ ហើយគេចខ្លួនបាត់អស់។
កាប្រឌិតរឿងចោរប្លន់ប្រដាប់អាវុធយកទ្រព្យសម្បត្តិនេះ បានបង្កភាពភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ដោយស្ត្រីឈ្មោះ ម៉ៅ ចំរើន អាយុ៣៦ឆ្នាំរស់នៅក្រុមទី០៣ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាឱ្យលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែធ្វើការស្រាវជ្រាវសើបអង្កេតជាបន្ទាន់។

ឆ្លងតាមរយៈការស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុតនោះ ទីបំផុតស្ត្រីឈ្មោះ ម៉ៅ ចំរើន ដែលអះអាងថាគាត់ជាជនរងគ្រោះនោះបានសារភាពថា អ្វីដែលរូបគាត់បានលើកឡើងថាមានក្រុមចោរប្រដាប់អាវុធចូលប្លន់ក្នុងលំនៅដ្ឋាននោះ គឺជារឿងដែលគាត់បានប្រឌិតឡើងតែប៉ុណ្ណោះ ដែលការពិតគឺមិនមានទេ។ ចំពោះមូលហេតុដែលគាត់ប្រឌិតរឿងបែបនេះឡើងដោយសារតែគាត់ខ្លាចប្តីរបស់គាត់ស្តីបន្ទោសត្បិតមួយរយៈចុងក្រោយនេះរូបគាត់យកប្រាក់និងគ្រឿងអលង្ការទៅលក់និងចាយវាយអស់ហើយ។
នៅចំពោះមុខបញ្ហានេះឈ្មោះ ម៉ៅ ចំរើន បានទទួលស្គាល់កំហុសដែលគាត់បានប្រឌិតឡើង បង្កឱ្យមានការភ្ញាក់ផ្អើល និងចលាចលក្នុងបរិយាកាសសង្គម។
ក្រៅពីការសុំអភ័យទោសជាសាធារណៈតាមរយៈឃ្លីបវីដេអូ រូបគាត់ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាកុំឱ្យគាត់ប្រព្រឹត្តសកម្មភាពបែបនេះបន្តទៀតមុននឹងអនុញ្ញាតឱ្យគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ៕
អត្ថបទ ៖ សុខុម
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


