ព័ត៌មានជាតិ
រមណីដ្ឋានភ្នំសំពៅ នឹងរៀបចំបន្ថែមបង្កើនទាក់ទាញទេសចរឲ្យប្លែកអារម្មណ៍
ដើម្បីជំរុញកំណើនភ្ញៀវកាន់តែមានសន្ទុះមកទស្សនាហ្វូងទ័ពសត្វប្រចៀវនៅតំបន់រមណីយដ្ឋានភ្នំសំពៅ ខាងមន្ទីរទេសចរណ៍ខេត្តបាត់ដំបងនឹងរៀបចំរមណីយដ្ឋានគោលដៅទេសចរណ៍សំខាន់នេះ បង្កើនសក្តានុពលទាក់ទាញទេសចរច្រើនថែមទៀត។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ការត្រៀមរៀបចំរមណីយដ្ឋានភ្នំសំពៅបន្ថែមនេះ ក្នុងនោះមានដូចជា ផ្សាររាត្រី វិថីទេសចរណ៍ ដោយចាប់ផ្តើមពីក្លោងទ្វារចូលរហូតដល់ល្អាងប្រចៀវតែម្តង និងអនុញ្ញាតិឲ្យប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរនៅតាមវិថីរហូតដល់ទីតាំងល្អាងរាល់ផលិតផលថ្មីៗ ដែលជាស្នាដៃខ្មែរ និង ម្ហូបអាហារ វត្ថុអនុស្សាវរីយជាដើម។
ការលក់ដូររបស់អាជីវករនៅតាមវិថីទេសចរណ៍ដែលគ្រោងនឹងសាងសង់នេះ មិនតម្រូវឲ្យអ្នកលក់ត្រូវតែមានកៅអីនោះទេ គឺខាងមន្ទីរនឹងជួយរៀបចំកៅអីផ្តល់ជូនដល់ភ្ញៀវសម្រាប់អង្គុយដោយមិនគិតថ្លៃ។
បើតាមមន្រ្តីទេសចរណ៍ នេះជាសមិទ្ធិផលថ្មីមួយសម្រាប់រមនីយដ្ឋានភ្នំសំពៅក្នុងឆ្នាំ២០២៤ ដែលនឹងបានលើកកម្ពស់ទាំងវិស័យទេសចរណ៍ ទាំងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋរស់នៅក្បែរតំបន់នោះ។

កញ្ញា ស្រីមុំ ជាអាជីវករលក់ដូរនៅតំបន់រមនីយដ្ឋានភ្នំសំពៅបានលើកឡើងថា “បើសិនជាខាងមន្ទីរបានរៀបចំបន្ថែម ខ្ញុំគិតថា ភ្ញៀវបរទេសនឹងមកកាន់តែច្រើន ហើយការលក់ដូរខ្ញុំ ក៏ដូចជាអ្នកផ្សេងពិតជាសប្បាយកចិត្ត ហើយមានទឹកចិត្តកាន់តែខ្លាំង ក្នុងការលក់ដូរដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ មិនពិបាកចាកចេញទៅរកលុយឆ្ងាយពី ភូមិស្រុកកំណើត “។
បើទោះបីយ៉ាងណា ដើម្បីរក្សាតម្លៃនិងទម្លាប់ប្រពៃណីខ្មែរ ដើម្បីបង្ហាញដល់ភ្ញៀវបរទេសឲ្យកាន់តែប្រសើរឡើង លោក ហម អរុណ បានផ្តាំផ្ញើដល់បងប្អូន អាជីវករនៅតំបន់រមនីយដ្ឋានភ្នំសំពៅ ក៏ដូចជារមនីយដ្ឋាននានាឲ្យរក្សាភាពថ្លៃថ្នូរជាមួយភ្ញៀវទាំង ក្នុងនិងក្រៅស្រុក ក្នុងនោះមានដូចជា ការរាក់ទាក់ សម្តីពិរោះ តម្លៃទំនិញកុំហួសហេតុ ដែលទាំងនេះក៏ជាកត្តាដ៏សំខាន់មួយ ផ្នែកដែលអាចជួយក្នុងការទាញកំណើនភ្ញៀវផងដែរ នឹងឲ្យពិភពលោកបានដឹងអំពីទម្លាប់ប្រពៃណីដ៏ទន់ភ្លន់របស់ប្រជាជាតិ កម្ពុជាយើងកាន់តែប្រសើឡើងថែមទៀត។
លោកបានគួសបញ្ជាក់ថា ការរៀបចំរមនីយដ្ឋានបន្ថែមនៅតំបន់រមនីយដ្ឋានសំពៅនេះ ដោយលោកមើលឃើញថា តំបន់ មួយនេះដើរតួយ៉ាងសំខាន់មួយក្នុងចំណោមរមនីយដ្ឋាននានាក្នុងខេត្តលើវិស័យទេសចរណ៍ ក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរគួឲ្យកត់សម្គាល់រហូតមកដល់បច្ចុប្បន្ននេះ តាមរយះសក្តានុពលមានស្រាប់ ទើបខាងមន្ទីរគ្រោងរៀបចំរមនីយដ្ឋានបន្ថែមកុំឲ្យភ្ញៀវមកទស្សនាកម្សាន្តមានអារម្ភដដែលៗមិនប្លែកអារម្មណ៍ ហើយលោកសង្ឃឹមថា កំណើនភ្ញៀវជាតិអន្តរជាតិនឹងកើនឡើងតាមការរំពឹងទុក ក្រោយការសាងសង់រួចរាល់។
លោកថា រយះពេលកំណត់នៃការសាងសង់នេះ គឺខាងមន្ទីររងចាំគោលការណ៍ពីខេត្តសិន និងការរៀបចំសាងសង់រមនីយដ្ឋានបន្ថែមនេះ ធ្វើឡើងតាមរយះថវិការអភិវឌ្ឍន៍រមនីយដ្ឋាន៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


