ព័ត៌មានជាតិ
នាវាកងទ័ពជើងទឹកអង់គ្លេស ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ នាវាកងទ័ពជើងទឹកអង់គ្លេសចំនួន ១គ្រឿង បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នាវានេះ មានឈ្មោះ HMS SPEY លេខ P២៣៤ ដែលនឹងចូលសំចតរយៈពេល៥ថ្ងៃ។

តាមមន្ត្រីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវាកងទ័ពជើងទឹកអង់គ្លេស ចូលសំចតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលមាននាវិកសរុប ៦៣នាក់ ដឹកនាំដោយមេបញ្ជាការ គឺវរនាវីទោ Cdr Paul Caddy RN។
នាវា HMS SPEY មានបណ្ដោយប្រវែង ៩០.៤០ម៉ែត្រ ទទឹងប្រវែង ១៣.៥០ម៉ែត្រ ជម្រៅទឹក ៤.៣០ម៉ែត្រ ទម្ងន់ផ្ទុក ២,០០០តោន និងមានល្បឿន ២៥ knots (៤៦ km/h;២៩ mph)។

ស្វាគមន៍ការមកដល់របស់នាវាជើងទឹកអង់គ្លេសនាពេលនេះ មានវត្តមានតំណាងបញ្ជាការដ្ឋានកងទ័ពជើងទឹកកម្ពុជា និងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តព្រះសីហនុ៕


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


