ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យគ្រោងនឹងបញ្ជូនពលករជាង៣០០០នាក់ទៅធ្វើចត្តាឡីស័កតាមស្រុកកំណើតវិញ
លោក ឌី រ៉ាដូ អ្នកនាំពាក្យនិងជាអភិបាលរងខេត្តឧត្តរមានជ័យបានមានប្រសាសន៍នៅរសៀលថ្ងៃទី៩ ខែមីនានេះថា រដ្ឋបាលខេត្តគ្រោងនឹងបញ្ជូនពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កនានាទូទាំងខេត្តប្រមាណជាង៣០០០នាក់ឲ្យទៅធ្វើចត្តាឡីស័កនៅតាមស្រុកកំណើតរបស់គាត់រៀងៗខ្លួនវិញ បន្ទាប់ពីធ្វើចត្តាឡីស័កបាន១៤ថ្ងៃរួចមក។

លោកបានបន្តថា «ក្នុងចំណោមជាង៣០០០នាក់យើងបានបញ្ជូនបានប្រមាណជិត៤០០នាក់ហើយឲ្យទៅធ្វើចត្តាឡីស័កនៅតាមស្រុកកំណើតរបស់គាត់វិញ តាមបទបញ្ជារបស់សម្តេចតេជោ ហើយយើងនឹងបន្តបញ្ជូនទៅជាបន្តបន្ទាប់ទៀតរហូតដល់អស់»។
លោកបានបន្តទៀតថា ក្នុងចំណោមពលករដែលកំពុងធ្វើចត្តាឡីស័កជាង៣០០០នាក់នោះក្នុងនោះក៏មានពលករដែលមានស្រុកកំណើតនៅខេត្តឧត្តរមានជ័យប្រមាណ៤០០នាក់ផងដែរ។
យ៉ាងណាក៏ដោយលោកអភិបាលរងខេត្តបានឲ្យដឹងទៀតថា ដោយសារតែជិតដល់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនោះ ចំនួនពលករខ្មែរមកពីប្រទេសថៃចូលតាមច្រកទ្វារអន្តរជាតិអូរស្មាច់ប្រមាណពី៣០០ទៅ៤០០នាក់ក្នុងមួយៗថ្ងៃដែលតម្រូវឲ្យក្រុមការងារត្រូវចាំបាច់ត្រួតពិនិត្យសុខភាពឲ្យបានហ្មត់ចត់តាមបទបញ្ជារបស់សម្តេចតេជោ។ ពលករណាមានសុខភាពល្អធម្មតាគឺត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅស្រុកកំណើតរបស់គាត់រៀងៗខ្លួនវិញ។ ប៉ុន្តែបើពលករណាដែលមានអាការៈសង្ស័យថាមានឆ្លងជំងឺកូវីដ១៩ គឺមិនបញ្ជូនទៅទេ គឺត្រូវធ្វើចត្តាឡីស័កនិងយកសំណាកទៅពិនិត្យរកជំងឺកូវីដ១៩។

លោកអភិបាលរងបានបញ្ជាក់ថា នៅពេលលទ្ធផលតេស្តអវិជ្ជមានពីរដងនោះ ត្រូវបញ្ជូនទៅកាន់ស្រុកកំណើតវិញ ដោយធ្វើចត្តាឡីស័កបន្តនៅមូលដ្ឋានរបស់គាត់ដោយឲ្យអាជ្ញាធរខេត្តនោះជាអ្នកទទួលខុសត្រូវ។
តាមរយៈសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី០៧ ខែមីនាឆ្នាំ២០២១សម្តេចបានអនុញ្ញាតឱ្យពលករដែលវិលត្រឡប់មកពីប្រទេសថៃដែលពិនិត្យថាមានសុខភាពល្អប្រសើរ មិនប្រឈមការកើតកូវីដ១៩នោះអាចផ្លាស់ប្តូរទីតាំងចត្តាឡីស័ក មកខេត្តកំណើតរបស់ខ្លួនបានហើយខេត្តសាម៉ីត្រូវត្រួតពិនិត្យការងារនេះឱ្យបានហ្មត់ចត់ ដែលការធ្វើនេះគឺដើម្បីសម្រាលស្ថានការណ៍នៅតាមខេត្តជាប់ព្រំដែនថៃ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


