ព័ត៌មានជាតិ
អភិបាលរាជធានីដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំពេញអង្គអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMFនៅទីក្រុងប៉ារីសប្រទេសបារាំង
លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាអនុប្រធានអចិន្ត្រៃយ៏សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) បានដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញចាកចេញពីរាជធានីភ្នំពេញនាល្ងាចថ្ងៃទី៣០កញ្ញា ឆ្នាំ២០២៤ ដើម្បីចូលរួមកិច្ចប្រជុំពេញអង្គនៃសមាជិកការិយាល័យអចិន្ត្រៃយ៏លើកទី១០២នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង(AIMF) នៅទីក្រុងប៉ារីស ប្រទេសបារាំង។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៏លើកទី១០២របស់(AIMF)ក្រោមមតិស្វាគមន៍របស់លោកស្រី Anne HIDALGO អភិបាលក្រុងប៉ារីសនិងជាប្រធានសមាគមAIMF ហើយនៅថ្ងៃទី៤ខែតុលា លោកអភិបាលរាជធានីភ្នំពេញនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅទីក្រុងVillers.Cotterets ។

ក្នុងកម្មវិធីនោះ ក៏មានសន្ទរកថាស្វាគមន៏ដោយប្រធានាធិបតីសាធារណៈរដ្ឋបារាំង,ប្រធានាធិបតីសាធារណរដ្ឋទុយនេស៊ី និងអគ្គលេខាធិការហ្វ្រង់កូហ្វូនី ផងដែរ។ នាឧិកាសនោះ ក៏មានរៀបចំពិធីប្រគល់សិទ្ធជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីពីសាធារណរដ្ឋទុយនេស៊ី ទៅសាធារណៈរដ្ឋបារាំង។កម្មវិធីបន្តគឺ និយាយពីបញ្ហាប្រឈមនៃប្រជាពលរដ្ឋហ្វ្រង់កូហ្វូនីទៅកាន់យុគ្គសម័យបច្ចេកវិទ្យា,ព័ត៌មានពិត, ព័ត៌មានមិនពិត,ការសម្របសម្រួល,ពហុភាសា និងបញ្ញាសិប្បនិម្មិតផងដែរ៕
ដោយ ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


