ព័ត៌មានជាតិ
ប.ស.ស ពង្រីកស្តង់ចុះបញ្ជីចល័តតាមបណ្ដាខេត្ត ជួយសម្រួលដល់ពលរដ្ឋស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងពង្រីកស្តង់ចុះបញ្ជីចល័តនៅតាមបណ្តារាជធានី-ខេត្តធំៗ មួយចំនួន ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស ឱ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ការរៀបចំស្តង់ចុះបញ្ជីចល័តនេះ គឺដើម្បីសម្រួលដល់ប្រជាពលរដ្ឋជាអាជីវករ និងអ្នកប្រកបរបរផ្ទាល់ខ្លួន ក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស. ដោយមិនចាំបាច់ចំណាយពេលវេលាក្នុងការធ្វើដំណើរទៅមកដោយផ្ទាល់មកស្នើសុំប័ណ្ណ ប.ស.ស. នៅតាមទីស្នាក់ការ ប.ស.ស។ ដោយឡែកសម្រាប់ម្ចាស់អាជីវកម្ម ឬម្ចាស់ផ្ទះ ដែលមានប្រើប្រាស់កម្មករ-និយោជិត ឬបុគ្គលិកចាប់ពីម្នាក់ឡើងទៅ ក៏អាចមកប្រឹក្សា និងបំពេញព័ត៌មានចុះបញ្ជីសហគ្រាស នៅស្តង់ចល័តនេះបានផងដែរ។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបន្តថា គិតមកត្រឹមថ្ងៃទី ០៦ ខែតុលា នេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំដាក់ស្ដង់ចុះបញ្ជីចល័តនៅតាមទីតាំងផ្សារ និងសាលាឃុំ/សង្កាត់ មួយចំនួនរួចមកហើយ គឺ ខេត្តសៀមរាប ខេត្តកំពង់ចាម និងក្នុងរាជធានីភ្នំពេញ ហើយគោលដៅបន្តបន្ទាប់ ប.ស.ស. នឹងចុះដាក់ស្តង់ចុះបញ្ជីចល័តនៅតាមខេត្តគោលដៅសំខាន់ៗ មួយចំនួនទៀត រួមមាន ខេត្តបាត់ដំបង និងខេត្តតាកែវ។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបន្តទៀតថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំស្តង់ចុះបញ្ជីចល័ត ដើម្បីចុះបញ្ជីសមាជិក ប.ស.ស. ជូនប្រជាពលរដ្ឋដែលជាអាជីវករ អ្នកប្រកបរបររកស៊ីផ្ទាល់ខ្លួន ក៏ដូចជាអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. នៅទីតាំង ២ ផ្សេងគ្នា គឺនៅការ៉ាស់សាំងកាល់តិច គល់ស្ពានគីហ្សូណា ខេត្តកំពង់ចាម ចាប់ពីថ្ងៃទី ០៦ នេះ ដល់ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៤ និងផ្សារលើធំថ្មី ខេត្តសៀមរាប រយៈពេល ០៤ ថ្ងៃ ចាប់ពីថ្ងៃទី ០៧ តុលា នេះ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ ។ ដូច្នេះប្រជាពលរដ្ឋជាអាជីវករ អ្នកប្រកបរបរផ្ទាល់ខ្លួន ក៏ដូចជាសមាជិក ប.ស.ស. អាចនាំកូនៗ ក្នុងបន្ទុក មកចុះឈ្មោះចូលជាសមាជិក ប.ស.ស. នៅស្តង់ចុះបញ្ជីចល័ត ប.ស.ស. បាន៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


