ព័ត៌មានជាតិ
ការប្រឡងបាក់ឌុប នៅខេត្តបន្ទាយមានជ័យ ឆ្នាំនេះ មានការរឹតបន្តឹងខ្លាំង
មណ្ឌលប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ ក្នុងខេត្តបន្ទាយមានជ័យ មានមណ្ឌលប្រឡងចំនួន៨ មានបេក្ខជនចូលប្រឡងពេញទាំង៨មណ្ឌល់ ដោយឡែកនៅមណ្ឌលវិទ្យាល័យសិរីសោភ័ណលោកបណ្ឌិត កុល ផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ជាប្រធានគណគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្ត លោក យឹម សំណាង អភិបាលរងខេត្ត លោក ច័ន្ទ ម៉ារ៉ាដូណា ប្រធានក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត បានចូលរួមបើកវិញ្ញាសាប្រឡងនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

លោក ឈូ ប៊ុនរឿង បានមានប្រសាសន៍ក្នុងបើកវិញ្ញាសារប្រឡងថា ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤នេះប្រព្រឹត្តទៅចំនួន២ថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ មានសិស្សចូលប្រឡងចំនួន ៦.២៣៥នាក់ ស្រី មានចំនួន ៣.៥៦៩នាក់ មានមណ្ឌលប្រឡងចំនួន៨
១.មណ្ឌលបឋមសិក្សាហ៊ុនសែនសុភី ២.មណ្ឌលវិទ្យាល័យហ៊ុនសែនខ្លាកូន ៣. មណ្ឌលសាកលវិទ្យាល័យមានជ័យ
មណ្ឌលវិទ្យាល័យសិរីសោភ័ណ ៥ មណ្ឌលវិទ្យាល័យសម្ដេចឪ ៦. មណ្ឌលសាកលវិទ្យាល័យគ្រប់គ្រងUME ៧ មណ្ឌលវិទ្យាល័យអូអំបិល ៨មណ្ឌលអនុវិទ្យាល័យទឹកថ្លា។ ទាំ៨មណ្ឌលមានបន្ទប់សរុបចំនួន ១៧៦បន្ទប់។

លោក ឈូ ប៊ុនរឿង បានមានប្រសាសន៍ឲ្យដឹងបន្តទៀតថា បេក្ខជនដែលមានឈ្មោះប្រឡងបានមកប្រឡងគ្រប់គ្នា បេក្ខជន បេក្ខនារីប្រឡងគោរពម៉ោងបានត្រឹមត្រូវ វិន័យប្រឡងក្នុងនោះសន្តិសុខបានឆែករកព្រីយ៉ុង និងសំណៅឯកសារចម្លើយ ក៏ដូចឧបករណ៍អេឡិចត្រូនិច យ៉ាងតឹងរឹងបំផុត តាមបទបញ្ញត្តិដែលក្រសួងអប់រំបានដាក់ចេញ ពោលគឺការរឹតបន្តឹងនេះ នឹងបន្តធានាថា អ្នកចេះគឺជាប់។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍អបអរសាទរលើកទឹកចិត្តដល់បេក្ខជន បេក្ខនារី មកឡងឆ្នាំនេះសូមឲ្យជាប់ទាំងអស់គ្នា ហើយបានផ្តល់កម្លាំងចិត្តដល់បេក្ខជនប្រឡងទាំងអស់ជាប់និនិទ្ទេស A ឲ្យបានច្រើនដើម្បីលើកមុខមាត់ដល់ខេត្តបន្ទាយមានជ័យ។

លោកបណ្ឌិត កុលផេង វឌ្ឍនា ក៏បានមានប្រសាសន៍ដែរថា អាជ្ញាធរ និងសមត្ថកិច្ច ព្រមទាំងអ្នកពាក់ព័ន្ធដែលមានតួនាទីភារកិច្ចយាមកាមក្នុងការប្រឡងនេះត្រូវខិតខំអនុវត្តលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការងារបច្ចេកទេសប្រឡងនៅមណ្ឌលសំណេរទាំង៨ ក្នុងខេត្តបន្ទាយមានជ័យបានល្អ រលូន និងជោគជ័យដូចគ្រោងទុក៕
អត្ថបទ៖ វ៉ាន់ ណាង



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


