ព័ត៌មានជាតិ
រោងចក្រសហគ្រាស ៨ ទីតាំងរាជធានី-ខេត្ត បំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ
គិតមកដល់ពេលនេះ មានរោងចក្រសហគ្រាសចំនួន ៨ ទីតាំងហើយ នៅតាមរាជធានី-ខេត្ត ដែលបានបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ។

រោងចក្រសហគ្រាសទាំង ៨ មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល បាត់ដំបង និងស្វាយរៀង។
បើតាមប្រភពពីក្រសួងបរិស្ថាន មានក្រុមហ៊ុនមួយចំនួនទៀតបានបង្ហាញនូវភាពស្មោះត្រង់ ក្នុងការបញ្ចេញសំណល់រាវ ដោយគោរពច្បាប់ដែលមានចែងជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា និងបានកំពុងស្នើសុំធ្វើការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ នៅតាមរោងចក្រ សហគ្រាសរបស់ខ្លួន ជាបន្តបន្ទាប់។

សូមបញ្ជាក់ថា ម្ចាស់រោងចក្រ សហគ្រាស (ប្រភេទប្រភពបំពុលសក្តានុពល) ត្រូវអនុវត្តការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ដោយគោរពទៅតាម “ក្រមបរិស្ថាន និងធនធានធម្មជាតិ” មាត្រា ១៧៨ មាត្រា ២៨៧ និងមាត្រា២៨៨ និងប្រកាសរបស់ក្រសួងបរិស្ថានលេខ៣០២ ប្រកប.ស្ថ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានស្វ័យ និងមាត្រ២៣ នៃអនុក្រឹត្យស្តីពី ការត្រួតពិនិត្យការបំពុលទឹក (១៩៩៩)៕



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


