ព័ត៌មានជាតិ
ក្រុមក្មេងទំនេីង១៨នាក់ត្រូវ បានសមត្ថកិច្ចឃាត់ខ្លួន
ក្រុមក្មេងទំនេីងមួយក្រុមរហស្សនាមពោធិ៍ចិនតុងគីឡូស៊ីននិងក្រុមរហស្សនាមផ្ទះឡសរុបចំនួន១៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឈានដល់ការបង្រ្កាបក្រោយពួកគេបង្កហិង្សាតាមផ្លូវសាធារណៈយ៉ាងអនាបតេយ្យ។

នេះបេីយោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងនៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នេះ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយមានការបង្ហោះចែកចាយព័ត៌មានតាមបណ្តាញសង្គមអំពីសកម្មភាពក្មេងទំនើងប្រើអំពើហិង្សាដាក់គ្នានៅខណ្ឌពោធិ៍សែនជ័យកាលពីកន្លងទៅថ្មីៗនេះ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឈានដល់ការបង្រ្កាបបានក្រុមក្មេងទំនើងសរុប១៨នាក់ដែល ក្រុមទី១,រហស្សនាមពោធិ៍ចិនតុងគីឡូស៊ីនចំនួន១៤នាក់ និងទី២,ក្រុមរហស្សនាមផ្ទះឡ ចំនួន០៤នាក់ ដែលក្រុមក្មេងទំនើងទាំង០២ក្រុមនេះបានធ្វើសកម្មភាព ប្រើអំពើហិង្សា ដាក់គ្នាទៅវិញទៅមកលេីផ្លូវសាធារណៈ ដោយប្រើ ដំបង កាំបិតផ្គាក់ ដុំថ្ម នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៣និង៣០នាទីទាបភ្លឺ នៅចំណុចមុខផ្សារខេមល ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា:ក្រុមពោធិ៍ចិនតុងគីឡូស៊ីនមានគ្នាប្រហែល២៥នាក់ ធ្លាប់ធ្វើសកម្មភាពកាប់គ្នា០១លើក នៅក្រោយសណ្ឋាគារ យូអេងផ្លូវសហព័ន្ធរុស្សីក្នុងអំឡុងខែកញ្ញាឃាត់ខ្លួនបានចំនួន១៤នាក់នៅសេសល់បក្ខពួកមួយចំនួនទៀតកំពុងគេចខ្លួន។ ដោយឡែកក្រុមទី២ មានឈ្មោះផ្ទះឡ មានគ្នាជាង១០នាក់ ធ្លាប់ធ្វើសកម្មភាពនៅផ្លូវវេងស្រេងចំនួន០២លើក។ឃាត់ខ្លួនបានចំនួន០៤នាក់។នៅសេសសល់មួយចំនួនទៀត កំពុងរត់គេចខ្លួន។
មូលហេតុក្រុមទាំង០២មានអំពើហិង្សា មុនពេលកើតហេតុក្រុមទី១ បានជិះម៉ូតូជាក្រុម ៗប្រហែល២០ម៉ូតូ ពេលមកដល់ចំណុចកើតហេតុ ក៏រោទិ៍សំឡេងម៉ូតូខ្លាំងៗ ធ្វើឱ្យក្រុមទី២ ខឹង ក៏យកដុំថ្ម កាំបិតផ្គាក់ ដេញកាប់ក្រុមភាគីទី១ រួចក៏ស្រែកឡូឡា រើសដុំថ្មគប់គ្នាទៅវិញទៅមក រត់ប្រសេកប្រសាចពេញផ្លូវតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនកំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ៖សុខា


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


