ព័ត៌មានជាតិ
កសិករដាំដុះដំណាំ យកចូលទីផ្សារលក់ខ្លួនឯង ចំណូលមួយព្រឹកបានចន្លោះពី ២០ ដល់ ៣០មុឺនរៀល
ខណៈការដាំដុះដំណាំទទួលបានទិន្នផល ហើយត្រូវឈ្មួញដើរប្រមូលទិញបន្ថោកតម្លៃ ធ្វើឲ្យកសិករមួយចំនួននៅស្រុកបាណន់ ខេត្តបាត់ដំបង ក្រោយប្រមូលផលបច្ចុប្បន្នបានដឹកយកទៅលក់ដោយខ្លួនឯងនៅទីផ្សារ ដែលធ្វើឲ្យចំណូលកើនឡើងមិនប្រឈមមុខជីវភាពក្នុងគ្រួសារ។
លោក ជិន គ្រក់ ជាកសិករ នៅក្នុងឃុំចែងមាជ័យ ស្រុកបាណន់ រួមប្រជាកសិករជាច្រើនផ្សេងទៀត បានប្រាប់កម្ពុជាថ្មីនៅ ថ្ងៃទី២៩ ខែតុលា នេះថា លោកបានដាំម្ទេសដៃនាង ក្រៅពីនេះមាន ស្លឹកគ្រៃ ល្ហុង ត្រសក់ ត្រប់ នៅរាល់រដូវកាលលើទំហំដីភូមិប្រមាណជា ២ រ៉ៃ។


កសិកររូបនេះប្រាប់ថា នៅរដូវកាលប្រមូលផលផ្លែម្ទេស ក្រុមឈ្មួញដើរទិញទម្លាក់តម្លៃ ក្នុងនោះផ្លែម្ទេសទុំបាន ១ គីឡូ ក្រាមត្រឹម ៣៥០០ រៀលប៉ុណ្ណោះ ស្លឹកគ្រៃ ១ គីឡូក្រាមបានចន្លោះពី ៤០០ ទៅ ៥០០ រៀលប៉ុណ្ណោះ ហើយក្នុងមួយថ្ងៃលោករកចំណូលមិនបាន ១០ មុឺនផង។ តែចាប់តាំងពីលោកបានដឹកមកលក់ឲ្យអាជីវករនៅតាមទីផ្សារក្នុងខេត្តលោករកចំណូលបានកើនឡើង ២០ មុឺនរៀលត្រឹមមួយព្រឹក តាមដឹកបានតិចឬច្រើន។
លោកបន្តថា ម្ទេសទុំលោកអាចលក់បានចន្លោះពី ៤៧០០ រៀលទៅ ៥០០០ រៀល ផ្លែខ្ចី ២៥០០ រៀក្នុង ១ គីឡូក្រាម និង គល់ស្លឹកគ្រៃ បាន ១ គីឡូក្រាម ១ ពាន់រៀល។
លោក លោក ជិន គ្រក់ បានកត់សម្គាល់ថា ក្រោយការដឹកលក់ដោយខ្លួនឯង ក្នុងរយះពេលជិត ១ ខែចុងក្រោយនេះ បានធ្វើឲ្យជីវភាពគ្រួសារលោកហាក់មានភាពល្អប្រសើរច្រើនជាងក្រុមឈ្មួញប្រមូលទិញពីលោកនៅនឹងចម្ការ។


ផលដំណាំផ្សេងៗដែលប្រជាកសិករបានដាំដុះតាមដីភូមិ ដើម្បីដោះបន្ទុកជីវភាពគ្រួសារប្រឈមទីផ្សារតាមរយះក្រុមឈ្មួញដើរប្រមូលទិញ ខណះដែលបរិមាណទិន្នផលច្រើន តែបរិមាណចំណូលបានតិចតួច ដែលចំណូលនេះធ្វើឲ្យកសិករតាមសហគមន៍ ស្ទើរអស់លទ្ធភាពបន្តការដាំដុះនិងធ្វើឲ្យជីវភាពគ្រួសារកសិករកាន់តែប្រឈមការខ្វះខាត ដោយសារតែរាល់ការដាំដុះត្រូវការប្រើដើមទុន ទាំងភ្ជួរដី ទាំងការដាំដុះ ទាំងចំណាយលើថ្លៃប្រើប្រាស់ថ្នាំបាញ់បង្ការសត្វល្អិត រួមទាំងការប្រើប្រាស់ជីសេរីរាង្គក្នុងការថែបំប៉នទៅលើទិន្នផលជាដើមផង។
ពលរដ្ឋបានឲ្យដឹងប្រហាក់ប្រហែលគ្នាថា ដោយសារកត្តាប្រឈមខាងលើនេះ ធ្វើឲ្យពួកគាត់ម្នាក់ៗស្ទើរតែបោះបង់ការដាំដុះ ដោយសារតែក្រុមឈ្មួកេងចំណេញហួសហេតុ ដោយមិនគិតពីជីវភាពរបស់កសិករ ដែលខិតខំដាំដុះនិងថែទាំ ចំណាយដើមទុនសព្វបែបយ៉ាងទម្រាំបានផល បែរជាដើរទម្លាក់តម្លៃតាមតែចិត្តចង់បាន និងចំណេញច្រើនហួសហេតុពេកធ្វើឲ្យប្រជាកសិករនៅតាមជនបទជាអ្នកចម្ការ ស្ទើរបោះបង់មុខរបរកសិកម្មគ្រប់គ្នា។
ប៉ុន្មានជារយះពេលចុងក្រោយ ពលរដ្ឋបានឲ្យដឹងថា ដោយមិនអស់ទឹកចិត្តដោយក្រុមឈ្មួញមួយចំនួននោះដែរ រាល់ទិន្នផលពួកគាត់ដាំបានយកដឹកជញ្ជូនតាមម៉ូតូ ទៅលើកឲ្យអាជីវករតាមបណ្តាទីផ្សារក្នុងខេត្តវិញដោយខ្លួនឯង និងបញ្ឈប់ការលក់ដូរឲ្យក្រុមឈ្មួញដើរប្រមូលទិញទៀត ដោយក្នុងមួយព្រឹកយ៉ាងហោច ក៏បានចំណូលចន្លោះពី២០ ទៅ៣០មុឺនរៀលដែរ តាមការដឹកបានតិចឬច្រើនប៉ុណ្ណោះ។
មន្ត្រីកសិកម្មខេត្តបាត់ដំបងបានទទួលស្គាល់ថា រាល់ទិន្នផលរបស់កសិករ ដូចជា ម្ទេស ត្រប់ ត្រូវបានក្រុមឈ្មួញគ្រប់គ្រងបានលើតម្លៃ ទើបចេះតែធ្វើឲ្យកសិករត្អូញត្អែររាល់រដូវកាលថា ទិន្នផលដាំបានតែចុះថោក តាមពិតនៅលើទីផ្សារគឺមានតម្លៃសមរម្យ ដែលកសិករអាចទទួលយកបាន៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


