ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំជំរុញយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនខិតខំសិក្សាបំណិនរឹង និងទន់យកមកអភិវឌ្ឍន៍ប្រទេសជាតិ
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានលើកទឹកចិត្តនិងជំរុញដល់យុវជនដែលចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុនត្រូវខិតខំសិក្សាពីបំណិនរឹងនិងបំណិនទន់ដើម្បីយកមកអភិវឌ្ឍន៍ប្រទេសជាតិកាន់តែរីកចម្រើន។

ការជំរុញនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០១វិច្ឆិកានៅទីស្តីការក្រសួងក្នុងជំនួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា មុននឹងចេញដំណើរចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន(SSEAYP) លើកទី៤៨ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការចូលរួមក្នុងកម្មវិធីនេះយុវជនម្នាក់ៗសុទ្ធតែមានតួនាទីជាអ្នកតំណាងឱ្យប្រទេសកម្ពុជាទាំងមូលនិងបានណែនាំដល់យុវជនគ្រប់រូប ឱ្យមានទម្លាប់ និងវិន័យច្បាស់លាស់
ចេះគោរពពេលវេលាខ្លួនឯង និងអ្នកដទៃ សិក្សាពីវប្បធម៌ និងរបៀបរបបរស់នៅរបស់ប្រទេសដទៃ សិក្សាពីបំណិនរឹង និងបំណិនទន់ជាពិសេស មានភាពធន់ក្នុងខ្លួន ពោលគឺការតស៊ូព្យាយាម ហ៊ានជំនះរាល់ឧបសគ្គចេះសម្របសម្រួលខ្លួនទៅនឹងការប្រែប្រួលនៃមជ្ឈដ្ឋានជុំវិញខ្លួនដើម្បីប្រមូលយកចំណេះដឹង និងបទពិសោធថ្មីៗ ដើម្បីកសាងសមត្ថភាពខ្លួនបន្ថែមទៀតបង្កើតទំនាក់ទំនងល្អ មានគោលដៅច្បាស់លាស់ រៀនសូត្រ និងកែលម្អខ្លួនជាប្រចាំក្លាយជាធនធានមនុស្ស
និងជួយអភិវឌ្ឍសង្គមជាតិនាពេលខាងមុខ។

កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៤ដោយរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ានក្នុងគោលបំណងផ្តល់ឱកាសដល់យុវជនឱ្យទទួលបានការពង្រឹងនិងពង្រីកកិច្ចការទំនាក់ទំនង ការរៀនធ្វើការងារជាក្រុមការផ្លាស់ប្តូរបទពិសោធ និងចែករំលែកចំណេះដឹងផ្សេងៗ។ នៅឆ្នាំ២០២៤កម្មវិធីនេះត្រូវបានរដ្ឋាភិបាលជប៉ុន និងប្រទេសជាសមាជិកអាស៊ានសម្រេចរៀបចំអោយមានដំណើរការជាប្រក្រតី ដោយប្រតិភូយុវជនចំនួន ១៦រូបមកពីបណ្តាប្រទេសនីមួយៗក្នុងតំបន់អាស៊ាន នឹងធ្វើដំណើរទៅចូលរួមកម្មវិធីនេះដោយនាវានឹងចូលចតនៅប្រទេសចំនួនបី គឺប្រទេសឥណ្ឌូនេស៊ី ប្រទេសវៀតណាម និងប្រទេសជប៉ុន។

គួររំលឹកផងដែរថា អគ្គនាយកដ្ឋានយុវជនបានប្រកួតប្រជែងជ្រើសរើសយុវជនដែលពោរពេញទៅដោយសក្តានុពល ចំនួន១៥រូប និងប្រធានប្រតិភូចំនួន ១រូប ដើម្បីតំណាងយុវជនកម្ពុជាចូលរួមក្នុងកម្មវិធីប្រចាំតំបន់ (SSEAYP) លើកទី៤៨។ ប្រតិភូទាំងអស់បានឆ្លងកាត់វគ្គបំប៉នសមត្ថភាពទៅលើបំណិនទន់ ការងារជាក្រុម ការពិភាក្សាក្រុម
និងការសម្តែងសិល្បៈវប្បធម៌ ក្រោមកិច្ចសហការរវាង អគ្គនាយកដ្ឋានយុវជន និងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់