ព័ត៌មានជាតិ
លោក ឈាង រ៉ា ចុះពិនិត្យការងារផ្នែកសង្គ្រោះកម្រិតធ្ងន់ (ICU) នៅមន្ទីរពេទ្យជាតិ
កាលពីយប់ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះពិនិត្យការងារនៅផ្នែកសង្គ្រោះកម្រិតធ្ងន់ (ICU) នាមន្ទីរពេទ្យជាតិ ដើម្បីត្រួតពិនិត្យជាក់ស្ដែងលើការអនុវត្ត និងភាពខ្ជាប់ខ្ជួនក្នុងការបំពេញការងារ។

ការចុះត្រួតពិនិត្យ ICU នេះ ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល បុគ្គលិក វេជ្ជបណ្ឌិតគ្រូពេទ្យ ឱ្យខិតខំបំពេញការងារក្នុងការជួយសង្គ្រោះដល់អ្នកជំងឺកាន់តែប្រសើរឡើងផងដែរ។
នៅក្នុងឱកាសចុះត្រួតពិនិត្យនេះដែរ លោករដ្ឋមន្ត្រី បានសួរសុខទុក្ខក្រុមគ្រួសារអ្នកជំងឺ និងគាំទ្រចំពោះកិច្ចសហការគ្នាក្នុងដំណើរការព្យាបាល ព្រមទាំងឆ្លុះបញ្ចាំងជាមួយការសួរបញ្ជាក់ព័ត៌មានត្រឡប់ពីគ្រួសារអ្នកជំងឺអំពីគុណភាពសេវា ការចុះត្រួតពិនិត្យនេះក៏ផ្តោតទៅលើការស្វែងរក និងកែលម្អបន្ថែមនូវបញ្ហាផ្សេងៗ សំដៅលើកកម្ពស់សេវាឱ្យបានប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានថ្លែងអំណរអរគុណចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យ និងបុគ្គលិក ក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំប្រឹងប្រែងព្យាបាលជំងឺ និងជួយសង្គ្រោះអ្នកជំងឺបានទាន់ពេលវេលា និងបានណែនាំឱ្យបន្តខិតខំបន្តទៀត ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


