Connect with us

ព័ត៌មានជាតិ

កម្មវិធី​ប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា ជយលាភីលេខ ១ បានទៅលើ​សាលាទេសចរណ៍នៅខេត្តសៀមរាប

បានផុស

នៅ

ក្រសួងបរិស្ថាននិងដៃគូបានរៀបចំពិធី​ “ប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) រដូវកាល​​ទី២” ផ្តោត​ទៅ​លើការអនុវត្តប្រសិទ្ធភាពថាមពលនៅក្នុងអគារពាណិជ្ជកម្ម ដែល​​ពាន​រង្វាន់​ជយលាភីលេខ១ បានទៅលើ​សាលាទេសចរណ៍​អង្គការ Ecole Paul Dubrule នៅខេត្តសៀមរាប ខណៈ​​ជយលាភី​លេខ​២ បានទៅលើក្រុមហ៊ុន Lotus Green Team និងលេខ៣ ក្រុមហ៊ុន Confluences។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ ក្រុមហ៊ុនដែលទទួលជយលាភីពានរង្វាន់ខាងផ្នែកអគារពាណិជ្ជកម្ម (Category 1 -Building) ប្រភេទ១ គឺក្រុមហ៊ុន COVA ពានរង្វាន់ជយលាភីប្រភេទ២ (Category 2 -Building) បានទៅលើក្រុមហ៊ុន Lotus Green Team ពានរង្វាន់ជយលាភីប្រភេទ៣ (Category 3 -Building) គឺក្រុមហ៊ុន Zuellig Pharma។

ដោយឡែក​ ក្រុមហ៊ុនដែលទទួលជយលាភី ពានរង្វាន់ខាងផ្នែកអគារសណ្ឋាគារ (Category 1 -Hotel) ប្រភេទ១ គឺសាលាទេសចរណ៍អង្គការ Ecole Paul Dubrule និងពានរង្វាន់ជយលាភីប្រភេទ២ (Category 2 – Hotel) បានទៅលើក្រុមហ៊ុនសណ្ឋាគារ Sun and Moon។ ក្រុមហ៊ុនជាច្រើនផ្សេងទៀត បានទទួលរង្វាន់លើកទឹកចិត្ត និងបណ្ណសរសើរ សម្រាប់ជយលាភី Best Performance Awards ផងដែរ។

លោក François Schnoebelen នាយកសាលាទេសចរណ៍អង្គការ Ecole Paul Dubrule ម្ចាស់ជយលាភីនៃការប្រកួតប្រជែងឆ្នាំនេះ ដែលបានឈ្នះលើការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជាបានឲ្យ​ដឹង​ថា កម្មវិធីនេះមិនត្រឹម​តែឆ្លុះបញ្ចាំងលើការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែជាការខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះ ទៅរកអនាគតប្រកបដោយនិរន្តរភាព​។

«ការប្រកួតប្រជែងនេះបានបំផុសគំនិតដល់ស្ថាប័នឱ្យគិតឡើងវិញ ពីរបៀបប្រើប្រាស់ថាមពល និងបង្កើតទម្លាប់ប្រើប្រាស់ថាមពល។ ពេញមួយឆ្នាំ យើងបានព្យាយាម តាមដានរាល់ដល់ការប្រើប្រាស់អគ្គិសនី។ យើងសម្រេចបានការចូលរួមសន្សំសំចៃ និងកែលម្អប្រព័ន្ធអគ្គិសនីស្ទើរតែទាំងអស់។» លោក François Schnoebelen បានបន្ថែម។

ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញា​ក្របខ័ណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ (NDC) យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយ អព្យាក្រឹតកាបូន (LTS4CN) រួមជាមួយការអនុវត្តពេញលេញនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលជំរុញឱ្យអនគតរបស់កម្ពុជាមានភាពស្អាត បៃតង និងចីរភាព។

លោក ប៉ោ និមល អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា កម្មវិធីលើកដំបូងបង្អស់នៅកម្ពុជានេះ បានបង្ហាញ​ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រសិទ្ធភាពថាមពល តាមរយៈគោលនយោបាយ និងគំនិតផ្តួចផ្តើមដូចជាគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពលឆ្នាំ 2022-2030 ដែលមានគោលដៅគឺកាត់បន្ថយការប្រើប្រាស់ ថាមពលចំនួន 19% នៅឆ្នាំ 2030។

លោក វ៉ាន់ មុនីនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា គោលដៅរបស់ក្រសួងបរិស្ថាន គឺដើម្បីជំរុញវប្បធម៌ នៃការសន្សំសំចៃថាមពល ដោយចូលរួមពីសំណាក់អ្នកប្រើប្រាស់ តាមរយៈការប្រកួតប្រជែងប្រកបដោយភាពច្នៃប្រឌិត និងគំនិតផ្តួចផ្តើម លើការអប់រំជួយដល់ដល់បរិស្ថាន។ កម្មវិធីនេះបានចូលរួមចំណែកពីភាគីពាក់ព័ន្ធ និងបង្ហាញពីការ​ប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសម្រេចឲ្យបានអព្យាក្រឹតភាពកាបូននាឆ្នាំ ២០៥០ ក៏ដូចជាចូលរួមការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

ក្រសួងបរិស្ថានសហការជាមួយក្រុមហ៊ុន Sevea បានរៀបចំ “ពិធីបិទ និងប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងប្រសិទ្ធភាព​​ថាមពលកម្ពុជា (CEE Comp) រដូវកាលទី ២” បន្ទាប់ពីមានការគាំទ្រពី Cambodia Climate Change Alliance (CCCA3) ក្នុងការប្រកួតប្រជែង ចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០២៣ ដោយបានប្រមូលផ្តុំក្រុមហ៊ុនចំនួន ១៨ និងអគារពាណិជ្ជកម្មចំនួន២១។

លោកស្រី Laura Pretto អ្នកជំនាញខាងផ្នែកប្រែប្រួលអាកាសថាតុ, UNDP/CCCA3 បានលើកឡើងថា កម្មវិធីបានទាក់ទាញការចូលរួមយ៉ាងសកម្ម​របស់វិស័យឯកជន ដែលបង្ហាញពីតួនាទីសំខាន់​របស់ក្រុមហ៊ុនពាណិជ្ជកម្ម និងសណ្ឋាគារ​ជាច្រើន ដែលបានចំណាយពេលវេលា និងខិតខំប្រឹងប្រែងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពីអគាររបស់ខ្លួន។ វាបានបង្ហាញពីភាពចាំបាច់​ចំពោះចូលរួម ពីវិស័យឯកជនកាន់តែច្រើន ដើម្បីធានាបាននូវការពន្លឿន ក្នុងការផ្តល់ហិរញ្ញប្បទាន និងការអនុវត្តរបៀបវារៈ នៃការប្រែប្រួលអាកាសធាតុនាពេលខាងមុខ។

ការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) ទទួលបានការចូលរួម និងការគាំទ្រយ៉ាងទូលំទូលាយពីភាគីពាក់ព័ន្ធផ្សេងៗ ជាច្រើន ក្នុងនោះដៃគូសហការគាំទ្រការប្រកួតប្រជែង រួមមាន៖ CCCA3, WWF, EuroCham, EnergyLab, About Energy, WeWatch, Sabay, B2B និង All Dreams Cambodia និងអ្នកឧបត្ថម្ភ៖ SOMA Group, Schneider Electric ជាដើម ទាំងរដូវកាលទីមួយ និងរដូវកាលទីពីរ ការអនុវត្តប្រសិទ្ធភាពថាមពលនៅក្នុងអគារពាណិជ្ជកម្ម បានបង្ហាញពីការសន្សំថាមពលយ៉ាងច្រើន និងការកាត់បន្ថយការបំភាយឧស្ម័នកាបូន ឌីអុកស៊ីតរហូតដល់ប្រមាណ 350 តោន។

តំណាងអង្គការ WWF បានសំដែងការអបអរសាទរ ការចូលរួមចំណែករបស់ស្ត្រី ដែលចូលរួមក្នុងការប្រកួតប្រជែងនេះ។ ស្ត្រីមានតួនាទីទទួលខុសត្រូវច្រើន និងអ្នកដឹកនាំ ក្នុងប្រសិទ្ធភាពថាមពល ដោយបង្ហាញពីគំនិតផ្តួចផ្តើម និងធនធានដ៏អស្ចារ្យ។ ការប្តេជ្ញាចិត្តរបស់ពួកគេ មិនត្រឹមតែជួយកាត់បន្ថយ ការចំណាយលើថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានត្រួសត្រាយផ្លូវ សម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន រយៈពេលវែង នៅក្នុងឧស្សាហកម្មរបស់យើងផងដែរ។ តាមរយៈការចូលរួមនេះ នឹងសម្រេចបាននូវវឌ្ឍនភាពយ៉ាងច្រើន ជាពិសេសការសន្សំថាមពល និងបានកាត់បន្ថយការបំភាយកាបូន។ សហព័ន្ធទេសចរណ៍កម្ពុជា (CTF) ក៏បានរួមចំណែកលើកទឹកចិត្តអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ឱ្យចូលរួមក្នុងការប្រកួតប្រជែងនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

រដ្ឋបាលក្រុងសែនមនោរម្យ អំពាវនាវឲ្យពលរដ្ឋសម្អាតស្មៅ និងព្រៃជុំវិញផ្ទះ បង្ការភ្លើងឆេះព្រៃ

ព័ត៌មានជាតិ៤៦ នាទីutes មុន

VJ ALaskoo ស្នើបណ្តាម្ចាស់ក្រុមហ៊ុនគួរជ្រើស BA ជាសិល្បករមានអាជីពច្បាស់លាស់

ជីវិតកម្សាន្ដ៥៤ នាទីutes មុន

តារាថៃល្បីៗ ៤គូ ត្រៀមចូលរោងការនៅដើមឆ្នាំថ្មីនេះ

ព័ត៌មានជាតិ៥៧ នាទីutes មុន

កម្មវិធីផ្តល់អាហារតាមសាលានៅកម្ពុជា ធ្វើឱ្យការចុះឈ្មោះចូលរៀនរបស់សិស្សកើនឡើងដល់ ៩៩ %

ព័ត៌មានជាតិ៦០ នាទីutes មុន

លោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន ផ្ដួចផ្ដើមឱ្យមានការសម្ដែង “ល្ខោនបាសាក់” ជូនពលរដ្ឋទស្សនា

ព័ត៌មានជាតិ៥ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៤ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

សន្តិសុខសង្គម២៤ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម