Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មីគំរោងទី១ ខណ្ឌពោធិ៍សែនជ័យ កំពុងជួបបញ្ហាខ្វះទឹកប្រើប្រាស់

បានផុស

នៅ

ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី ពិភពថ្មី គំរោងទី១ ផ្លូវជាតិលេខ៣ សង្កាត់​ភ្លេីងឆេះរទេះ​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងមានការរអ៊ូរទាំយ៉ាងខ្លាំង ដោយសារជួបបញ្ហាគ្មានទឹកប្រើប្រាស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 យោងតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលទិញផ្ទះ នៃបុរី ពិភពថ្មី គំរោងទី១ ផ្លូវជាតិលេខ៣ សង្កាត់​ភ្លេីងឆេះរទេះ​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពួកគាត់់ត្អួញត្អែរថា អត់មានទឹកប្រេីគ្រប់គ្រាន់ទេ​ ទឹកបុរីជាអ្នកបេីកអោយប្រេី​ ថ្ងៃខ្លះបេីកអោយប្រេី​ ថ្ងៃខ្លះអត់​ ។ រាល់ពេល​បេីកអោយប្រេី​ តំរូវអោយផ្ទះមានសុីទែនសំរាប់ស្តុបទឹក គឺបេីកតែជាងកន្លះម៉ោងប៉ុណ្ណោះ​ ប៉ុន្តែ​ពេលបេីកទឹកអោយប្រេី​ ទឹកចេញ​តិចណាស់​ ជាងកន្លះម៉ោង​ ទឹកហូរចូលសុីទែនបានតែ៣ ទៅ៤ប៉ោត​ ប៉ុណ្ណោះ​ ។

ពលរដ្ឋរៀបរាប់បន្តអោយដឹងថា ខាងបុរី​មានក្រុម​ដឹកទឹកអោយ​ពេលដែលផ្ទះណាខ្វះទឹក​ តែពេលខលហៅម្តងៗ​ ៧ទៅ​៨ម៉ោង​ ទេីបដឹកទឹកអោយ​ ជួនកាលអត់ដឹកអោយ​ក៏មាន​ដែរ  និយាយរួម​គឺពិបាកណាស់​ក្នុងការរស់នៅ​ក្នុង បុរី ពិភពថ្មី គំរោងទី១ ផ្លូវជាតិលេខ៣ សង្កាត់​ភ្លេីងឆេះរទេះ​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ដោយសារជួបបញ្ហានេះ ពលរដ្ឋរស់នៅក្នុង បុរី ពិភពថ្មី គំរោងទី១ ផ្លូវជាតិលេខ៣ សង្កាត់​ភ្លេីងឆេះរទេះ​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សូមស្នើរទៅដល់ម្ចាស់ បុរី ផ្ទាល់តែម្តង ជាពិសេស អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ មេត្តាជួយដោះស្រាយអោយបានលឿនបំផុត នូវបញ្ហាគ្មានទឹកប្រើប្រាស់នេះ ពីព្រោះនេះគឺជាបញ្ហាសំខាន់ណាស់៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម