ព័ត៌មានជាតិ
សារមន្ទីរតេជោសន្តិភាព មិនត្រឹមជាកន្លែងសិក្សាប្រវត្តិសង្គ្រាមទេ តែជាមជ្ឈមណ្ឌលហ្វឹកហ្វឺនដល់ប្រទេសមានបញ្ហាគ្រាប់ និងយុទ្ធភណ្ឌសង្គ្រាម
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក លោក ហេង រតនា បានថ្លែងថា ក្រោមជំនួយរបស់ប្រទេសជប៉ុន សារមន្ទីរតេជោសន្តិភាព មិនត្រឹមតែជាកន្លែងសិក្សាស្រាវជ្រាវប្រវត្តិសង្គ្រាមទេ ប៉ុន្តែ វាជាមជ្ឈមណ្ឌលហ្វឹកហ្វឺនដល់បណ្តាប្រទេសនានាដែលមានបញ្ហាគ្រាប់ និងយុទ្ធភណ្ឌសង្គ្រាម។ លោក ហេង រតនា បានលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពការសាងសង់សារមន្ទីរតេជោសន្តិភាព នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ហេង រតនា បានលើកឡើងថា អស់ពេលជាង៣២ឆ្នាំមកហើយ ប្រទេសជប៉ុន បានជួយដល់ស៊ីម៉ាក សម្រាប់វិស័យមីននៅកម្ពុជា ដែលជំនួយទាំងនោះ មានជាសម្ភារៈ ជាថវិកា ក៏ដូចជា ការផ្តល់ជំនួយប្រឹក្សាបច្ចេកទេស ហើយថ្មីៗនេះ ប្រទេសជប៉ុនបានផ្តល់នូវជំនួយដ៏ធំធេងមួយ គឺអគារសារមន្ទីរតេជោសន្តិភាព ដែលមានរូបរាងជាគ្រាប់មីនប្រឆាំងមនុស្សធំជាងគេនៅលើពិភពលោក។ លោកបានបញ្ជាក់ថា ប្រទេសកម្ពុជាដែលបានទទួលរងនូវមរតកនៃសង្គ្រាមស៊ីវិលជាង៣០ឆ្នាំ បានបន្សល់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់កប់ក្នុងដីនៅទូទាំងប្រទេស ដែលប៉ះពាល់ដល់អាយុជីវិតរាប់មិនអស់ និងកិច្ចខិតខំប្រឹងប្រែងកសាងប្រទេសឡើងវិញ។
ដើម្បីការពារមនុស្សជំនាន់ក្រោយ និងទប់ស្កាត់ការកើតមានឡើងវិញនៃសោកនាដកម្មបែបនេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កំពុងសាងសង់សារមន្ទីរសន្តិភាពតេជោ ដែលនឹងបង្ហាញពីការពិតនៃការគម្រាមកំហែងពីគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងផលវិបាករបស់វា។ លោក ហេង រតនា បានបញ្ជាក់ថា ជប៉ុន ជាប្រទេសមួយដែលបានយកចិត្តទុកដាក់ខ្លាំងក្នុងការជួយដល់ប្រទេសផ្សេងៗដែលមានបញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌសង្គ្រាម។ ដូច្នេះ លោកថា ការផ្តល់ជំនួយនេះ ជប៉ុនរំពឹងថា វាមិនត្រឹមតែជាទីកន្លែងសិក្សាស្រាវជ្រាវអំពប្រវត្តិសង្គ្រាមរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ វានឹងក្លាយជាមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយដល់បណ្តាប្រទេសនានាដែលជួបវិបត្តិគ្រាប់មីន និងសំណល់សង្គ្រាម ដូចកម្ពុជាកាលពីអតិតដែរ។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក ក៏បានបញ្ជាក់ថា ក្នុងរយៈពេល៣២ឆ្នាំនៃការបង្កើតCMAC ជាលទ្ធផលអង្គភាពCMAC បានចូលរួមចំណែកក្នុងការបោសសម្អាតផ្ទៃដីដែលគ្រប់ដណ្តប់ទៅដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅទូទាំងព្រះរាជាណាចក្រកម្ពុជា មានផ្ទៃក្រឡាជាង ២ពាន់គីឡូម៉ែត្រក្រឡា ដែលគិតពីចំនួនគ្រាប់មីន រួមទាំងគ្រាប់មីនត្រូវបានកម្ទេចចោលចំនួនប្រមាណ ៣លាន ២សែនគ្រាប់ នៅក្នុងក្របខណ្ឌCMAC ដោយគិតពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកប់ក្នុងដីជាលទ្ធផល ស្មើ ៧២% នៃលទ្ធផលសរុបក្រមខណ្ឌនៅទូទាំងប្រទេស។ លោកបន្តទៀតថា CMAC ក៏បានកសាងសមត្ថភាព ធ្វើការអប់រំ ទំនាក់ទំនងជាមួយប្រជាពលរដ្ឋស្តីពីមីន ដោយក្នុងមួយឆ្នាំៗបានជាង១លាន ២សែននាក់ ទៅ ១លាន ៥សែននាក់។

ចាប់ពីឆ្នាំ១៩៩៤ ដល់ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយលើវិស័យមីនមកកម្ពុជា មានទឹកប្រាក់មានចំនួនប្រមាណជាង២០០លានដុល្លាអាមេរិក ដោយផ្ដល់តាមរូបភាព៣សំខាន់ គឺការផ្ដល់ជំនួយជាថវិកាដោយផ្ទាល់មកអង្គភាពCMAC ការផ្ដល់តាមរយៈអង្គការក្រៅរដ្ឋាភិបាលជប៉ុនជាដៃគូរបស់អង្គភាពCMAC និងការផ្ដល់ជាជំនួយសម្ភារបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេស ដែលជំនួយរបស់ប្រទេសជប៉ុន ពិតជាបានជួយរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយចំនួនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ក្នុងនោះចំនួនជនរងគ្រោះដោយសារគ្រាប់មីនបានថយចុះពី៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកនៅត្រឹម ៣២នាក់ ក្នុងឆ្នាំ២០២៣។ បន្ទាប់ពីមានការគាំទ្រ និងការអនុញ្ញាតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អង្គភាពស៊ីម៉ាក់បានសហការជាមួយរដ្ឋាភិបាលជប៉ុនលើការហ្វឹកហ្វឺនជំនាញបោសសម្អាតមីនមនុស្សធម៌ជូនដល់មន្ត្រីជំនាញមកពីបណ្តាប្រទេសនានាជាបន្តបន្ទាប់ ដូចជាប្រទេសអ៊ុយក្រែន កូឡុំប៊ី ឡាវ អង់ហ្គោឡា និងប្រទេសអ៉ីរ៉ាក់ ជាដើម៕
ដោយ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


