Connect with us

ព័ត៌មានជាតិ

​សមត្ថកិច្ច​ចុះ​ស្រង់​ព័ត៌មាន​គ្រួសារ​ ឪពុក​នាយ​ត្បាល់​ ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ដឹក​នាំ​មាន​វិជ្ជមាន​កូវី១៩ នៅ​ផលិតកម្ម​ហង្សមាស​

បានផុស

នៅ

ស្វាយរៀង ៖ នៅ​ល្ងាច​ថ្ងៃទី​១២ មីនា ឆ្នាំ២០២១ ក្រុមការងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​ខេត្តស្វាយរៀង ដឹកនាំ​ដោយ​ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​ខេត្ត រួម​ដំណើរ​ដោយ​គណៈកម្មការ​ឃុំ​ឈើទាល និង​គណៈកម្មការ​ស្រុក​ស្វាយជ្រំ បាន​ចុះ​ស្រង់​ព័ត៌មាន​គ្រួសារ ឪពុក​នាយ​ត្បាល់ តារា​កំប្លែង​ដែល​ជា អ្នក​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កូ​វីដ​១៩ វិជ្ជមាន ឈ្មោះ លោក លី ស៊ីន​ហួន ជា​អ្នកនិពន្ធ​និង​ដឹកនាំ​សំដែង នៅ​ផលិតកម្ម​ហង្ស​មាស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បិទផ្លូវ​ហ៊ុមព័ទ្ធ​ផ្ទះ​គ្រួសារ​រៀបចំ​កម្មវិធី​បុណ្យ ឈ្មោះ ហែម គន់ ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ជា​មេភូមិ​ឈូកស ត្រូវជា​ឪពុក​បង្កើត​របស់​នាយ​ត្បាល់ ដើម្បី​ពិនិត្យ​ស្រាវជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ឲ្យ​ក្រុម​គ្រូពេទ្យ​យក​សំណាក​ទៅពិនិត្យ។

​ប្រភព​បន្ត​ថា កាលពី​ថ្ងៃទី​១១ មីនា ២០២១ ក្រុមគ្រួសារ​ឪពុក​នាយ​ត្បាល់ បាន​រៀប​ចំ​ពិធីបុណ្យ​បច្ច័យ​បួន នៅផ្ទះ​ស្ថិតនៅ​ចំណុច​ថ្នល់កែង បំបែក​ឈើទាល (​ផ្សារ​ឈូកស​) ភូមិ​ឈូកស ឃុំ​ឈើទាល ស្រុក​ស្វាយជ្រំ ហើយ​ឈ្មោះ ហែម រតនា ហៅ​នាយ​ត្បាល់ បាន​ប៉ះពាល់​អ្នក​កូ​វីដ​១៩ វិជ្ជមាន​ឈ្មោះ លី ស៊ីន​ហួន ធ្វើការ​នៅ​ហង្ស​មាស​។

ហើយ​អ្នក​ពាក់​ព័ន្ធ​បន្ត​រួមមាន -១ ឈ្មោះ ហែម គន់ ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ជា​មេភូមិ​ឈូកស ត្រូវជា​ឪ​ពុក​បង្កើត​របស់​នាយ​ត្បាល់។ -២ ឈ្មោះ សៅ យ៉ាន អាយុ​៦៧​ឆ្នាំ ជា​ម្តាយបង្កើត​របស់​នាយ​ត្បាល់។ -៣ ឈ្មោះ ពុធ គីន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ម្ចាស់ផ្ទះ​ត្រូវជា​បងថ្លៃ​នាយ​ត្បាល់​។ -៤ ឈ្មោះ ហែម សុខ​រឿន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ម្ចាស់ផ្ទះ បង​នាយ​ត្បាល់​។ -៥ ឈ្មោះ សុខ ហេង ភេទ​ស្រី​អាយុ​១៣​ឆ្នាំ កូនលោក ពុធ​គីន រៀន​នៅ​វិទ្យាល័យ​ពោធិធំ ថ្នាក់​ទី​៩B​។ -៦ ឈ្មោះ ពុធ ស្រី​ម៉ី ភេទ​ស្រី អាយុ​៨​ឆ្នាំ រៀន​នៅ​សាលាបឋមសិក្សា​វត្ត​ឈើទាល​ថ្នាក់​ទី​៥​គ​។ -៧ ឈ្មោះ ស៊ឹម គន់​វិ​រៈ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រៀន​ថ្នាក់​១២A វិទ្យាល័យ​ពោធិធំ​(​កូន​នាយ​ត្បាល់​)​។

​ប្រភព​បន្តទៀត​ថា ឈ្មោះ សុខ ហេង រៀន​នៅ​វិទ្យាល័យ​ពោធិ៍ធំ អង្គុយលេង​ជាមួយ​មិត្តភក្តិ​ក្នុង​ថ្នាក់​រួមមាន​ -១ ឈ្មោះ រ៉ាត់ ភេទ​ប្រុស មកពី​ខេត្តកណ្តាល​ -២ ឈ្មោះ ពេជ្រ ភេទ​ស្រី​មកពី​ភ្នំពេញ​-៣ ឈ្មោះ មោះ ស៊ន ភេទ​ប្រុស មកពី​ចំការ​ដូង -៤​ឈ្មោះ ស្រី ពេជ្រ មកពីផ្សារ​ដើមថ្កូវ ភ្នំពេញ​។ អ្នក​ទាំង​បួន​មក​បុណ្យ​តាម​កូន​នាយ​ត្បាល់​។

ក្រោយពី​បុណ្យ​រួច​ឈ្មោះ ហែម រតនា ហៅ​នាយ​ត្បាល់ និង​កូន​ព្រមទាំង​មិត្តភក្តិ ត្រឡប់​ទៅ​ភ្នំពេញ​វិញ​នៅ​រសៀល​ថ្ងៃទី​១២ មិនា ២០២១ បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​ឈ្មោះ លី ស៊ីន​ហ៊ួ​ន វិជ្ជមាន​កូ​វីដ​១៩។

លោក​តូច ប៉ូ​លី​វ៉ា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ប្រចាំខេត្ត នា​រសៀល​ថ្ងៃទី​១៣ មីនា ឆ្នាំ២០២១ ឲ្យ​ដឹង​ថា ក្រុមការងារ​កំពុង​ចុះ​ពិនិត្យ​រក​អ្នក​ពាក់​ព័ន្ធ​គ្រួសារ​ផ្ទះ​បុណ្យ​ចំនួន​៨​នាក់ យក​ទៅ​ធ្វើ​ចត្តាឡីស័ក និង​យក​សំណាក​ទៅ​ពិនិត្យ​រក​រោគវិនិច្ឆ័យ និង​ឲ្យ​អ្នក​ពាក់​ព័ន្ធ​ដែល​ចូលរួម​ក្នុង​ពិធីបុណ្យ មក​ធ្វើ​ច​ត្តា​ឡី​ស​ក័តា​ម​ផ្ទះ មិន​ឲ្យ​ពួកគាត់​ដើរចេញ​ទៅ​ខាង​ក្រៅ ដើម្បី​ទប់ស្កាត់​និង​បង្ការ​ការ​ឆ្លង​រាលដាល​ទៅក្នុង​សហគមន៍​៕

ដោយ ៖ អ៊ុង ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ នាទីutes មុន

រដ្ឋបាលខេត្តសៀមរាប បង្ហាញភាពស្ញប់ស្ញែង និងក្ដីមោទកៈចំពោះជោគជ័យនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

អាមេរិក គំរាមឈប់ធ្វើជាអ្នកសម្របសម្រួល បញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខ

ព័ត៌មានជាតិ៣៧ នាទីutes មុន

ជនជាតិដើមភាគតិច ខេត្តរតនគិរី ចាប់ត្រីនៅរដូវភ្លៀងធ្លាក់ដើមឆ្នាំ ដើម្បីជាការសប្បាយផង និងធ្វើជាម្ហូបអាហារផង

ព័ត៌មានជាតិ៣៩ នាទីutes មុន

ក្រុមហ៊ុន CCCC ប្ដេជ្ញាសាងសង់ព្រែកជីកហ្វូណនតេជោឱ្យរួចរាល់តាមផែនការប្រកបដោយគុណភាព និងជាគំរូ

សេដ្ឋកិច្ច៤២ នាទីutes មុន

ចិននឹងបើកទីផ្សារសម្រាប់កម្ពុជានាំចូលផលិតផល​កសិកម្ម

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

កីឡា៨ ម៉ោង មុន

រឿង​សំខាន់​៥​ត្រូវ​ដឹងពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី ព្រមាន បើអ៊ុយក្រែន ហ៊ានយកមីស៊ីល Taurus របស់អាល្លឺម៉ង់ បាញ់ចូលដីខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក ​ចោទ​ក្រុមហ៊ុន​ផ្កាយរណប​ចិន​ថា​បាន​ជួយ​ដល់​ការ​វាយប្រហារ​របស់​ក្រុមហ៊ូធី

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រធានាធិបតីចិន ប្រកាសជួយកម្ពុជាឱ្យសម្រេចបានគោលដៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០

Sokha Hotels

ព័ត៌មានពេញនិយម