កីឡា
អស្ចារ្យណាស់! ក្លិបអាស៊ាន២ឡើងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់អាស៊ីក្នុងឆ្នាំតែមួយ
ក្រុម Lion City Sailors របស់ប្រទេសសិង្ហបុរី និង ក្រុមព្រះខ័នរាជស្វាយរៀង របស់ប្រទេសកម្ពុជា ដែលទាំងពីរជាក្រុមនៅតំបន់អាស៊ានបានឡើងវគ្គផ្តាច់ព្រ័ត្រ និងទទួលបានធ្វើម្ចាស់ផ្ទះដូចគ្នាសម្រាប់ពានរង្វាន់ក្លិបអាស៊ីកម្រិតទី២ និងកម្រិតទី៣ ក្នុងរដូវកាល២០២៤-២៥។ កន្លងមកពុំធ្លាប់មានក្លិបអាស៊ានពីរបានឡើងដល់វគ្គផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់២ផ្សេងគ្នាក្នុងឆ្នាំតែមួយទេ។
- ពាន AFC Champions League Two

ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី២ AFC Champions League Two ធ្លាប់បានរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅតំបន់អាស៊ាន២លើកគឺ ឆ្នាំ២០១៩ និង២០២២ នៅប្រទេសម៉ាឡេស៊ី។ រដូវកាល២០២៤-២៥ វគ្គផ្តាច់ព្រ័ត្រនៅប្រទេសសិង្ហបុរី។
- ឆ្នាំ២០១៩ វគ្គផ្តាច់ព្រ័ត្រ នៅម៉ាឡេស៊ី ក្រុមលីបង់ Al-Ahed ឈ្នះជើងឯក
- ឆ្នាំ២០២២ វគ្គផ្តាច់ព្រ័ត្រ នៅម៉ាឡេស៊ី ក្រុមអូម៉ង់ Al-Seeb ឈ្នះជើងឯក
- ឆ្នាំ២០២៤-២៥ វគ្គផ្តាច់ព្រ័ត្រ នៅសិង្ហបុរី
ក្រុម Lion City Sailors បានបង្កើតប្រវត្តិសាស្ត្រជាលើកដំបូងក្នុងការឡើងដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី២ បន្ទាប់ពីឈ្នះក្រុមអូស្ត្រាលី Sydney FC ដោយលទ្ធផល ទាំងពីរជើង ២-១ (ជើងទី១ឈ្នះ ២-០ និងជើងទី២ចាញ់ ០-១)។

វគ្គផ្តាច់ព្រ័ត្រ Lion City Sailors ជួបក្រុមអារ៉ាប់រួម Sharjah នៅកីឡដ្ឋាន Jalan Besar ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។
- ពាន AFC Challenge League

ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ ធ្លាប់ត្រូវបានរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅតំបន់អាស៊ាន៣ដងគឺ ឆ្នាំ២០០៦ និង២០១៣ នៅប្រទេសម៉ាឡេស៊ី ហើយឆ្នាំ២០១០ នៅប្រទេសមីយ៉ាន់ម៉ា។ រដូវកាល២០២៤-២៥ វគ្គផ្តាច់ព្រ័ត្រ នៅកម្ពុជា។
- ឆ្នាំ២០០៦ វគ្គផ្តាច់ព្រ័ត្រ នៅម៉ាឡេស៊ី ក្រុមគីជីស្ថាន Dordoi Dynamo ឈ្នះជើងឯក
- ឆ្នាំ២០១០ វគ្គផ្តាច់ព្រ័ត្រ នៅមីយ៉ាន់ម៉ា ក្រុមមីយ៉ាន់ម៉ា Yadanarbon ឈ្នះជើងឯក
- ឆ្នាំ២០១៣ វគ្គផ្តាច់ព្រ័ត្រ នៅម៉ាឡេស៊ី ក្រុមតួកមេនីស្ថាន Balkan ឈ្នះជើងឯក
- ឆ្នាំ២០២៤-២៥ វគ្គផ្តាច់ព្រ័ត្រ នៅប្រទេសកម្ពុជា
ក្រុម ព្រះខ័នរាជស្វាយរៀង របស់ប្រទេសកម្ពុជា បានបង្កើតប្រវត្តិសាស្ត្រជាលើកដំបូងក្នុងការឡើងដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ បន្ទាប់ពីឈ្នះក្រុមឥណ្ឌូណេស៊ី Madura United ដោយលទ្ធផល ទាំងពីរជើង ៦-៣ (ជើងទី១ឈ្នះ ៣-០ និងជើងទី២ស្មើគ្នា ៣-៣ )។

ព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមតួកមេនីស្ថាន FC Arkadag នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅប្រទេសកម្ពុជា៕
អត្ថបទ៖ វីរបុត្រ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


