ព័ត៌មានអន្ដរជាតិ
អាមេរិក គំរាមឈប់ធ្វើជាអ្នកសម្របសម្រួល បញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខ
ថ្លែងចេញពីទីក្រុងប៉ារីសនៃប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានគំរាមថា ប៉ុន្មានថ្ងៃទៀត ទីក្រុងវ៉ាស៊ីនតោនប្រហែលជាដកខ្លួន ឈប់ធ្វើជាអ្នកសម្របសម្រួលនាំសន្តិភាពមកឲ្យរុស្ស៊ីនិងអ៊ុយក្រែនទៀត ប្រសិនបើមើលទៅ រឿងនេះមិនអាចទៅរួច។

តាមការចុះផ្សាយរបស់ Sky News, លោកនិយាយនៅថ្ងៃសុក្រទី១៨ខែមេសាឆ្នាំ២០២៥ថា សហរដ្ឋអាមេរិកនឹងដើរចេញពីកិច្ចខិតខំប្រឹងប្រែងដើម្បីនាំសន្តិភាពជូនរុស្ស៊ីនិងអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ លុះត្រាតែមានសញ្ញាច្បាស់ថា ការខិតខំរបស់ខ្លួនពិតជាបានផលយ៉ាងគាប់ប្រសើរមែន។
លោកបន្ថែមថា «ឥឡូវយើងត្រូវស្វែងយល់នៅទីនេះ ថាតើកិច្ចព្រមព្រៀងសន្តិភាពអាចសម្រេចបានក្នុងរយៈពេលដ៏ខ្លីឬក៏អត់ ពីព្រោះប្រសិនបើវាមិនអាចទេ ខ្ញុំគិតថា យើងមិនបន្តទៅមុខទៀតឡើយ»។

យ៉ាងណាក្តី អ្នកការទូតកំពូលអាមេរិករូបនេះ អះអាងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែចង់នាំយកសន្តិភាព ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន នៅមានការងារធំៗច្រើនទៀតដែលត្រូវធ្វើនៅជុំវិញពិភពលោក។
ការគំរាមរបស់លោក Rubio កើតឡើងមួយថ្ងៃបន្ទាប់ពីលោក ត្រាំ និយាយដោយចំហថា លោកមិនពេញចិត្តប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គីទេ និងថែមទាំងបន្ទោសចំៗទៅមេដឹកនាំអ៊ុយក្រែនរូបនេះទៀតផង។
ក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលីនៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែមេសាឆ្នាំ២០២៥, លោក ត្រាំ និយាយថា លោកមិនសប្បាយចិត្តជាមួយមេដឹកនាំអ៊ុយក្រែនឡើយ ហើយមិនពេញចិត្តទាល់តែសោះចំពោះវិធីដែលលោក ហ្សេលេនស្គី ប្រើដើម្បីដោះស្រាយជម្លោះជាមួយរុស្ស៊ី។

លោកត្រាំនិយាយយ៉ាងច្បាស់ថា «ខ្ញុំមិនឲ្យហ្សេលេនស្គី ទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងនោះទេ ប៉ុន្តែខ្ញុំពិតជាមិនពេញចិត្តមែន ចំពោះដើមចមដែលនាំឲ្យសង្គ្រាមផ្ទុះឡើង។ រុស្ស៊ីមានកម្លាំងទ័ពធំជាងអ៊ុយក្រែន បើអ្នកឆ្លាត អ្នកមិនគួរឲ្យកើតមានសង្គ្រោះនោះទេ។ ហ្សេលេនស្គី មិនព្រមចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយទីក្រុងមូស្គូ។ អ្នកមិនគួរធ្វើសង្រ្គាមជាមួយនរណាម្នាក់ដែលធំជាងខ្លួន២០ដង ហើយបែរជាទៅរំពឹងគេផ្សេងដែលថានឹងជួយមីស៊ីលដល់អ្នកនោះទេ»។
លោក ត្រាំ ត្រូវគេស្គាល់ច្បាស់ថា មិនមែនជាអ្នកដែលគាំទ្រអ៊ុយក្រែននោះទេ នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី។ តាំងពីមុនកាន់អំណាចជាប្រធានាធិបតីអាមេរិកអាណត្តិទី២មក អ្នកសាធារណរដ្ឋរូបនេះតែងតែជំទាស់ចំពោះការផ្តល់ជំនួយដល់ទីក្រុងកៀវ និងព្រមានកាត់ជំនួយម្តងហើយម្តងទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ និយាយដោយចំហថា លោកមិនពេញចិត្ត ហ្សេលេនស្គី និងថែមទាំងបន្ទោសចំៗ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ២ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន