ព័ត៌មានជាតិ
ជនជាតិដើមភាគតិច ខេត្តរតនគិរី ចាប់ត្រីនៅរដូវភ្លៀងធ្លាក់ដើមឆ្នាំ ដើម្បីជាការសប្បាយផង និងធ្វើជាម្ហូបអាហារផង
រដូវប្រាំងទឹកអូរ ត្រពាំង បឹងថ្លុក បានរីងស្ងួតហួតហែង តែនៅរដូវភ្លៀងធ្លាក់ដើមឆ្នាំដំបូងពាក់កណ្តាលខែមេសា ឆ្នាំ ២០២៥ នេះ នៅអូរកាចាប់ភូមិទៀមលើ ស្រុកវើនសៃ ខេត្តរតនគិរី ជនជាតិដើមភាគតិច គ្រឹង ទំពួន ឡាវ បានសប្បាយរីករាយ នៅជាមួយភ្លៀងធ្លាក់ដើមឆ្នាំ ព្រោះទឹកអូរមានទឹកពាក់កណ្តាល។ ការចាប់ត្រីនៅពេលភ្លៀងធ្លាក់ ជាការសប្បាយរីករាយផង និងរកម្ហូបអាហារផង សម្រាប់ហូបប្រចាំថ្ងៃ របស់ជនជាតិដើមភាគតិច ខេត្តរតនគិរីតាំងពីដើមរៀងមក ជារៀងរាល់ឆ្នាំមិនដែលអាក់ខាននោះទេ។

លោក សូម ម៉ៅ បានប្រាប់ថា លោកទើបមកពីផ្ទះក្រោយភ្លៀងធ្លាក់ ដោយនៅក្នុងដៃកាន់សំណាញ់ និងថងដាក់ត្រី តាំងពីព្រឹកមកលោករត់ទៅរត់មក តាមមាត់ត្រីភ្លាកនៅតាមទឹកអូរកំពុងហូរ ហើយតាំងពីព្រឹកមក ទើបតែបានត្រីកន្លះគីឡូប៉ុណ្ណោះ។ ត្រីដែលចាប់បានមានដូចជា ត្រីបង្គួយ ត្រីខ្នងបន្លា ត្រីរៀលតុប ត្រីរៀលអង្កាម ត្រីអំពិលទុំ ត្រីកំពូលបាយ ត្រីច្រឡឹង ត្រីកញ្ចុះឆ្នូត ត្រីចេកទុំ តែត្រីប្រភេទនេះ។ លោកបន្តទៀតថា ភ្លៀងកក់ខែនៅឆ្នាំមុន ការរកត្រីបានច្រើនជាឆ្នាំនេះ ហើយមានត្រីធំៗ ប៉ុន្តែនៅឆ្នាំនេះមិនសូវមាននោះទេ។
ការរកត្រីនេះដែរ អ្នកដែលបង់សំណាញ់ចំកន្លែងត្រីឡើងច្រើន ក៏ទទួលបានត្រីមិនតិចនោះដែរ ប៉ុន្តែបើមិនសូវបង់សំណាញ់ចំកន្លែង ត្រីឡើងគឺបានតិចតួច សម្រាប់យកទៅផ្ទះវិញ។ ជនជាតិដើមភាគតិច មិនមែនរស់នៅពឹងផ្អែកតែការរកតាមរយៈបង់សំណាញ់ចាប់ត្រី ពេលរដូវភ្លៀងធ្លាក់នោះទេ ក៏នៅមានការដាក់បង្កៃ ដាក់មងតាមអូរ ទន្លេ បឹងបួរ ដាក់ឡុក បានត្រីមួយគីឡូ ឬពីរគីឡូ ដើម្បីចិញ្ចឹមជីវិត។

នៅស្រុកស្រែចម្ការ ប្រជាជនរស់នៅចិញ្ចឹមជីវិតដោយរកត្រី តាមបឹងបួរ ទន្លេ ជាពិសេសនៅរដូវវស្សា តែម្តង។ យ៉ាងណាមិញ ការធ្វើទំនប់វ៉ារីអគ្គិសនី និងប្រើប្រាស់ឧបករណ៍ចាប់ត្រី មានដូចជា ឆក់ត្រីនៅតាមទន្លេនៅពេលយប់ ឆក់ត្រីតាមដងអូរ អូសអួនធំៗតាមដងទន្លេ ចំណែកឯការបង្ក្រាបបទល្មើសនេះនៅមានកម្រិត បណ្តាឱ្យកម្រិតត្រីធ្លាក់ចុះ ដែលជាស្បៀងអាហាររបស់ជនជាតិដើមភាគតិច៕
ដោយ៖ ខៀវ ចាប



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


