Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហាម៉ាស ប្រកាស​​ត្រៀម​ដោះលែងចំណាប់ខ្មាំងទាំងអស់ ជាថ្នូរនឹងការបញ្ចប់សង្រ្គាម

បានផុស

នៅ

ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស បានប្រកាសពីការត្រៀមខ្លួន​ក្នុងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ដែលនៅសេសសល់ ប្រសិនបើអ៊ីស្រាអែលយល់ព្រមលើបទឈប់បាញ់​ពេញ​លេញ ដកកងកម្លាំងរបស់ខ្លួនចេញពី​​​ហ្គាហ្សា និងចាប់ផ្តើម​ការ​កសាងឡើងវិញនៅក្នុង​តំបន់​ដែលហែកហួរដោយ​ភ្លើង​សង្រ្គាម។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដឹកនាំក្រុមហាម៉ាស លោក Khalil Al-Hayya បានសង្កត់ធ្ងន់លើគោលជំហររបស់ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន ដោយបានច្រានចោលសំណើរបស់អ៊ីស្រាអែល សម្រាប់បទឈប់បាញ់​បណ្ដោះ​អាសន្ន​រយៈពេល៤៥​ថ្ងៃ និងបានចោទប្រកាន់នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថាបានប្រើប្រាស់កិច្ចព្រមព្រៀង​ដែល​មាន​លក្ខណៈ​មិន​ពេញ​លេញ ដើម្បីអូសបន្លាយជម្លោះ។ លោក Al-Hayya បាននិយាយថា ក្រុមហាម៉ាសទទូចលើកិច្ចព្រមព្រៀងពេញលេញ ដោយបដិសេធមិនព្រម​ទម្លាក់​អាវុធ ដែលជាលក្ខខណ្ឌទាមទារដោយ​ភាគី​អ៊ីស្រាអែល។

កន្លង​មក កិច្ចព្រមព្រៀងដែលបានស្នើឡើងពីក្រុមហាម៉ាស ត្រូវ​បែងចែក​ជាដំណាក់កាល​ដូចជា៖

  • ដំណាក់កាលទីមួយ៖ បទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍ ដោយ​ក្នុងអំឡុង​ពេល​​នោះ​​ក្រុមហាម៉ាស​ដោះលែងចំណាប់ខ្មាំងវ័យចំណាស់ ស្ត្រី និងកុមារ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ដែលត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែល។
  • ដំណាក់កាលទីពីរ៖ ក្រុមហាម៉ាសបានបង្ហាញពីឆន្ទៈក្នុងការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ក្នុង​ពេល​ដំណាល​គ្នា​តែ​ម្ដង ដោយប្រកាន់យកកិច្ចព្រមព្រៀងរបស់អ៊ីស្រាអែលចំពោះបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកខ្លួនទាំងស្រុងចេញពីហ្គាហ្សា។
  • ដំណាក់កាលទីបី៖ ការចាប់ផ្តើមកសាងឡើងវិញនូវតំបន់ហ្គាហ្សា និងការចរចាបន្ថែមទៀតលើការរៀបចំរយៈពេលវែង។

យ៉ាង​ណា​មិញ អ៊ីស្រាអែល​បាន​ច្រាន​ចោល​ការ​ទាមទារ​របស់​ក្រុម​ហាម៉ាស។ លោក​នាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ បានចាត់ទុកសំណើរបស់ក្រុមនេះថាជា «រឿង​រវើរវាយ» ដោយបញ្ជាក់សាជាថ្មីអំពីគោលបំណងរបស់អ៊ីស្រាអែលក្នុងការសម្រេចបាន «ជ័យជម្នះ​ពេញលេញ» លើក្រុមហាម៉ាស។ លោក​បាន​សង្កត់​ធ្ងន់​ថា អ៊ីស្រាអែល​នឹង​មិន​យល់​ព្រម​ចំពោះ​កិច្ច​ព្រម​ព្រៀង​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ខូច​ដល់​​សន្តិសុខ​​របស់​ខ្លួន​ឡើយ។

លោក Khalil Al-Hayya

ជម្លោះដែលបានចាប់ផ្តើមនៅថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២៣ បន្ទាប់ពីការវាយប្រហាររបស់​ក្រុម​ហាម៉ាស បានបណ្តាល​ឲ្យ​មនុស្ស ១ ២០០​នាក់ស្លាប់​នៅ​អ៊ីស្រាអែល និង​មាន​ការចាប់ខ្លួនចំណាប់ខ្មាំង ២៥១​នាក់។ ការណ៍​នេះ​បាន​បង្ក​ឲ្យ​​ផ្ទុះ​សង្គ្រាម​ឡើង​នៅ​ក្នុង​តំបន់​ហ្គាហ្សា និង​បណ្ដាល​ឲ្យ​មានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរនៅ​ទីនោះ។ យោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់​ហ្គាហ្សា ជនជាតិប៉ាឡេស្ទីនជាង ៥១ ០០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់អ៊ីស្រាអែលចាប់តាំងពីសង្គ្រាមចាប់ផ្តើម។

អ្នកសម្រុះសម្រួលអន្តរជាតិ រួម​មាន​អេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក បាន​បន្តចាត់​ចែង​ឲ្យ​មាន​ការចរចារវាងភាគីទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ការខ្វែងគំនិតគ្នានៅតែមាន ជាពិសេសលើការរំសាយអាវុធរបស់ក្រុមហាម៉ាស និងលក្ខខណ្ឌនៃបទឈប់បាញ់ជាអចិន្ត្រៃយ៍ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជម្លោះ​អូសបន្លាយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

កីឡា៧ ម៉ោង មុន

រឿង​សំខាន់​៥​ត្រូវ​ដឹងពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី ព្រមាន បើអ៊ុយក្រែន ហ៊ានយកមីស៊ីល Taurus របស់អាល្លឺម៉ង់ បាញ់ចូលដីខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រធានាធិបតីចិន ប្រកាសជួយកម្ពុជាឱ្យសម្រេចបានគោលដៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​យោធាមីយ៉ាន់ម៉ា​​បាញ់​ប្រហារ​ផ្លូវ​អាកាស​​សម្លាប់​​ជនស៊ីវិល​២៣នាក់​ក្នុង​ពេលបុណ្យឆ្លងឆ្នាំ​៤ថ្ងៃ​

Sokha Hotels

ព័ត៌មានពេញនិយម