ជីវិតកម្សាន្ដ
សញ្ជាតិអាមេរិករបស់តារាស្រីចិនដ៏ឆ្នើម Liu Yifei ក្លាយជាផ្ទាំងស៊ីប ក្នុងជម្លោះពន្ធអាមេរិកនិងចិន
តារាសម្ដែងចិនដ៏ស្រស់ប្រិមប្រិយ Liu Yifei នាពេលនេះកំពុងទទួលរងការរិះគន់មិនសំចៃមាត់ពីសំណាក់មហាជន ដោយសារនាងមានសញ្ជាតិអាមេរិក ចំពេលមានភាពតានតឹងក្នុងវិស័យពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ហើយអ្នកលេងអ៊ីនធឺណិតជាច្រើនបាននិយាយថា នាងគួរតែបង់ពន្ធ១២៥ភាគរយ។ ការបោះបង់១២៥% គឺចង់សំដៅថា នាងគួរបោះបង់សញ្ជាតិអាមេរិកចោលទៅ។

បន្ទាប់ពីអាជីពសំដែងរបស់នាងកាន់តែជោគជ័យជាបន្តបន្ទាប់នោះ មានជាអាថ៌ ការសម្តែងក្នុងខ្សែភាពយន្តរឿងល្បីៗ ដូចជាMeet Yourself, A Dream of Splendor ហិង The Tale of Rose ជាដើម តារាចិនវ័យ៣៧ឆ្នាំ គ្រោងនឹងវិលត្រលប់មកសម្ដែងភាពយន្តវិញ ជាមួយនឹងរឿងភាគប្រវត្តិសាស្ត្រថ្មីមួយផ្សេងទៀត។
តួឯកប្រុសកំពុងត្រូវគេពិចារណារវាង Zhang Ruoyun និង Zhu Yilong ដែលធ្វើឲ្យគម្រោងនេះកាន់តែមានភាពទាក់ទាញថែមទៀត។ ខណៈពេលដែលគម្រោងភាពយន្តថ្មីមិនទាន់ត្រូវបានប្រកាសជាផ្លូវការផងនោះ សញ្ជាតិអាមេរិករបស់តារាសម្ដែងរូបស្រស់នេះ ស្រាប់តែក្លាយជាចំណុចសំខាន់នៃការរិះគន់ នៅក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលកំពុងកើនឡើងយ៉ាងក្ដៅគគុក។
យោងតាមសារព័ត៌មាន Sinchew បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសយកពន្ធរហូតដល់ ១៤៥% លើទំនិញនាំចូលពីប្រទេសចិន ភ្លាមៗចិនបានឆ្លើយតបជាមួយនឹងពន្ធចំនួន១២៥%។ ប៉ុន្តែ រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តគំរាមដាក់ពន្ធរហូតដល់២៤៥% លើទំនិញចិនដែលនាំចូលទៅអាមេរិក ដោយសារសកម្មភាពសងសឹករបស់ចិន។
ទោះបីជាបញ្ហាសេដ្ឋកិច្ចនាំទៅដល់ផលប៉ះពាល់នៃសង្រ្គាមពន្ធ បានរីករាលដាលដល់ឧស្សាហកម្មកម្សាន្ត ធ្វើតារាឆ្នើមស្រីដ៏ស្រស់ប្រិមប្រិយ ក្លាយជាប្រធានបទនៃការរិះគន់ ចំពោះការមានសញ្ជាតិអាមេរិក។

នៅលើបណ្តាញសង្គមចិន អ្នកលេងអ៊ីនធឺណិតជាច្រើនបានចំអកឲ្យតារារូបនេះយ៉ាងចាស់ដៃថា ជនជាតិអាមេរិកត្រូវបង់ពន្ធ១២៥% លើប្រាក់ខែរបស់ពួកគេ ប្រសិនបើអាមេរិកមិនអនុញ្ញាតឲ្យពួកគេសម្តែងក្នុងខ្សែភាពយន្ត នោះម្នាក់ៗនឹងត្រឡប់ទៅផ្ទះដើម្បីរកលុយវិញ តួយ៉ាងតារាស្រី Liu Yifei កាន់សញ្ជាតិអាមេរិក តើនាងមិនត្រូវបង់ពន្ធនៅប្រទេសចិនទេ?
ទន្ទឹមនឹងរលកនៃការរិះគន់ ក៏មានមនុស្សជាច្រើនបាននិយាយការពារតារាសម្ដែងស្រីនិយមក្បាច់គុនយ៉ាងមាំទាំនេះដែរថា អ្នកខ្លះរិះគន់នាងដោយសារតែការកាន់សញ្ជាតិរបស់នាងមានភាពលម្អៀង និងអយុត្តិធម៌ពេក។ តើអ្នកយល់ទេថា ពន្ធដារ មានន័យយ៉ាងម៉េច? មិនមែនថាឲ្យតែមនុស្សគ្រប់គ្នាស្អប់ជនបរទេសទេ គឺអ្នកស្អប់ស្ត្រីជោគជ័យដូចជា Liu Yifei ទេ។ គ្រប់គ្នាសម្រុកចំអកឡកឡឺយ បញ្ឈឺចិត្ត ហើយជេរនាងខ្លាំងៗថា នាងមិនមែនជនជាតិចិនទេ តើនេះមិនហៅថា លំអៀងភេទសម្រាប់មនុស្សស្រីម្នាក់ដែលរស់នៅបរទេសតែម្នាក់ឯងមែនទេ?
ទោះបីជាបែបនេះក្ដី ដូចដែលទស្សនិកជននិងអ្នកគាំទ្រសុទ្ធតែដឹងហើយថា តារាស្រីរូបនេះកើតនៅឆ្នាំ ១៩៨៧ នៅទីក្រុង Wuhan ខេត្ត Hubei ។ ក្រោយមក នៅឆ្នាំ១៩៩៧ នាងបានទៅតាមម្តាយទៅទីក្រុងញូវយ៉ក បន្ទាប់ពីម្តាយលែងលះ និងរៀបការជាមួយមេធាវីជនជាតិចិននៅអាមេរិក ដែលនោះបានធ្វើឲ្យ Liu Yifei ក្លាយជាពលរដ្ឋអាមេរិកស្របច្បាប់។ ក្នុងឆ្នាំ២០០២ តួសម្តែងស្រីរូបនេះ បានវិលត្រលប់មកកាន់ទឹកដីកំណើតវិញ ដើម្បីសិក្សានៅសាលា Beijing Film Academy រួចចូលប្រឡូកក្នុងវិស័យកម្សាន្ត រហូតទទួលបានល្បីល្បាញយ៉ាងឆាប់រហ័ស ដោយត្រូវគេដាក់ឈ្មោះថា «តារាស្រីនៃទេពអប្សរ» ។
រហូតមកដល់ពេលនេះ សញ្ជាតិអាមេរិកតែងតែក្លាយជាប្រធានបទចម្រូងចម្រាសគ្រប់ពេលដែលឈ្មោះ Liu Yifei ត្រូវបានគេលើកឡើង។ ទោះបីជានាងមិនដែលបានធ្វើសេចក្តីថ្លែងការណ៍នយោបាយណាមួយ និងបានរស់នៅ និងធ្វើការនៅក្នុងប្រទេសចិនអស់រយៈពេលជាង ២០ឆ្នាំក៏ដោយ ប៉ុន្តែតារាស្រីមុខស្រទន់មានមន្តស្នេហ៍រូបនេះនៅតែត្រូវគេត្រួតពិនិត្យជានិច្ចរាល់ពេលដែលនាងធ្វើការផ្លាស់ប្តូរថ្មីៗនៅក្នុងវិស័យភាពយន្ត។
យាងណាមិញ មកដល់បច្ចុប្បន្ននេះ ភាគីរបស់អ្នកស្រី Liu Yifei នៅតែរក្សាររក្សាភាពស្ងៀមស្ងាត់ចំពោះការវាយប្រហារ និងពាក្យចចាមអារ៉ាមទាក់ទងនឹងគោលនយោបាយពន្ធ។ អ្នកគាំទ្រនៅតែរង់ចាំយ៉ាងអន្ទះសារសម្រាប់ការបញ្ជាក់ពីការចូលរួមរបស់នាងនៅក្នុងរឿងភាគប្រវត្តិសាស្រ្ត ដែលជាគម្រោងមួយដែលរំពឹងថា នឹងបន្តភាពជោគជ័យកាន់តែខ្លាំងក្លា ប្រសិនបើមានវត្តមានតារាស្រីឆ្នើមរូបនេះចូលរួម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាថៃ Tono ដែលប្រឈមរឿងអាស្រូវស្នេហាដ៏ក្តៅគគុក មានតម្លៃខ្លួនមិនធម្មតា

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង