ព័ត៌មានជាតិ
ឆ្លងកាត់លក្ខខណ្ឌ ៨ ចំណុច ជ្រើសរើសមន្រ្តីចូលបម្រើការងារក្របខណ្ឌកងរាជអាវុធហត្ថខេត្តក្រចេះ
នៅឆ្នាំ២០២៤ មានបេក្ខជនចំនួន ៤១ នាក់ ដែលទើបប្រឡងជាប់ជាស្ថាពរ ចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថខេត្តក្រចេះ។ ការជ្រើសរើសមន្រ្តីការងារក្នុងក្របខណ្ឌមន្រ្តីកងរាជអាវុធហត្ថក្នុងខេត្តក្រចេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យមើលពីលក្ខណៈសម្បត្តិ និងលក្ខខណ្ឌចាំបាច់មួយចំនួន។

លក្ខណៈសម្បត្តិ និងលក្ខខណ្ឌ ៨ ចំនុច ដែលបេក្ខជនត្រូវបានជ្រើសរើសចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថខេត្តក្រចេះរួមមាន៖
១- មានសញ្ជាតិខ្មែរ ភេទប្រុស នៅលីវ
២- មានអាយុពី ១៨ ឆ្នាំដល់ ២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ
៣- មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ
៤- មានភក្តីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើចផ្សេងៗ
៥- មានសញ្ញាបត្រមធ្យមសិក្សាទុតិភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬសមមូលសញ្ញាបត្រ
៦- មានកម្ពស់ចាប់ពី ១.៧០ ម ឡើងទៅ
៧- បេក្ខជនត្រូវឆ្លងកាត់ការពិនិត្យលក្ខណៈសម្បត្តិ និងធ្វើតេស្តប្រឡងសុខភាព
៨- បេក្ខជនត្រូវមានសុខភាព និងកាយសម្បទានល្អ ដោយឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និងទឹកមូត្រ។


កាលពីព្រឹកមិញនេះ ក៏មានការជូនដំណើរទៅកាន់សាលាហ្វឹងហ្វឺន ក្រោមវត្តមានលោក ទុយ ប៊ុនសេរីរត័មុនី អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ ណៃ តឹងឡឹង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រចេះ និងអាណាព្យាបាល នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ នាព្រឹកម៉ិញនេះ។
លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានផ្ដាំផ្ញើរដល់នាយទាហាន ទើបប្រឡងជាប់ថ្មី ឲ្យយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ មានភក្តីភាពចំពោះរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត និងឆន្ទះរបស់ប្រជាពលរដ្ឋ ហើយពេលបញ្ចប់ការសិក្សា ពេលត្រឡប់មកវិញ ត្រូវចូលរួមបម្រើជាតិ មាតុភូមិ ប្រកាន់ខ្ចប់នូវ វិន័យ បទបញ្ជាផ្ទៃក្នុង តួនាទីភារកិច្ច សេចក្តីថ្លៃថ្នូរ និងបម្រើប្រជាពលរដ្ឋ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


