ព័ត៌មានជាតិ
ស្ថានីយថ្លឹងយានយន្តដឹកលើសទម្ងន់ ២ ទីតាំងតាមផ្លូវជាតិលេខ ៧១សេ ត្រៀមដំណើរការឆាប់ៗខាងមុខ
ស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន ២ ទីតាំង ដែលស្ថិតនៅលើផ្លូវជាតិលេខ ៧១សេ ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ សម្រេចលទ្ធផល ១០០% និងត្រៀមបើកដំណើរការនាពេលដ៏ខ្លីឆាប់ៗខាងមុខនេះ។

កាលពីពេលថ្មីៗនេះ លោក បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ផ្លូវជាតិលេខ ៧១សេ និងលោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក៏ដូចជាមន្រ្តីជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យ និងប្រគល់ទទួលស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន ០២ទីតាំង នៅលើផ្លូវជាតិលេខ៧១សេ រួមមានទីតាំងទី១ ស្ថិតនៅត្រង់គីឡូម៉ែត្រលេខ ៧០+៣០០ ក្នុងភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងទីតាំងទី២ ស្ថិតនៅត្រង់គីឡូម៉ែត្រលេខ ៣៩+៩៥០ ក្នុងភូមិសោយ១ ឃុំប៉ើស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ស្ថានីយទាំងពីរនេះ នឹងចាប់ផ្តើមដំណើរការថ្លឹងយានយន្ដដឹកជញ្ជូនធុនធ្ងន់ នៅពេលឆាប់ៗខាងមុខនេះ ក្នុងគោលបំណងដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់សិល្បការ្យផ្លូវថ្នល់ ឱ្យធានាបាននូវការប្រើប្រាស់បានយូរអង្វែង តាមអាយុកាលបច្ចេកទេសកំណត់។

ដើម្បីពង្រឹងការគ្រប់គ្រងរថយន្តដឹកលើសទម្ងន់់ឱ្យកាន់តែមានប្រសិទ្ធភាព កន្លងមកក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បាដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីតាមដានការអនុវត្តការងារនៅតាមស្ថានីយថ្លឹងរថយន្ត ដោយបានដាក់បង្កប់ជញ្ជីងក្រោមដីមុនចូលដល់ស្ថានីយថ្លឹង ហើយបំពាក់កាមេរ៉ាជាច្រើនគ្រឿង ដើម្បីចាប់សកម្មភាពរថយន្តទាំងនោះ។ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាថ្មី អាចចាប់បាននូវព័ត៌មានរថយន្តចេញចូល ទម្ងន់ដឹកជញ្ជូន ការចុះបញ្ជិការរថយន្ត ព័ត៌មានឆៀក និងព័ត៌មានផ្សេងៗទៀតជាដើម៕


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


