ព័ត៌មានជាតិ
ក្រសួងកិច្ចការនារីនិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះពង្រឹងសមត្ថភាពជនបង្គោលនារីថ្នាក់តំបន់មកពី១០ខេត្ត
សៀមរាប ៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងកិច្ចការនារី និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការបេីកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពី “លើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន” ជាមន្ត្រីក្រសួង និងមន្ទីរកិច្ចការនារីចំនួន១០ មាន:ខេត្តសៀមរាប កំពត កោះកុង ក្រចេះ ពោធិ៍សាត់ ព្រះសីហនុ ស្ទឹងត្រែង ឧត្តរមានជ័យ កែប និងខេត្តប៉ៃលិន ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកិច្ចការនារីឱ្យទទួលបានចំណេះដឹងពីផលប៉ះពាល់នៃគ្រឿងញៀនក៏ដូចជាតួនាទីដ៏សំខាន់របស់ស្ត្រីជាម្តាយក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់និងចែកចាយគ្រឿងញៀននៅក្នុងគ្រួសារនិងសហគមន៍។

លោក លី សារី អភិបាលរង តំណាងអភិបាលខេត្តសៀមរាប មានមតិស្វាគមន៍និងបង្ហាញពីការរីកចម្រើនរបស់ខេត្តក៏ដូចជាការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងខេត្តសៀមរាប។

ថ្លែងក្នុងនាម លោកនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អអគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានពាំនាំនូវការកោតសរសើរពីលោកសន្តិបណ្ឌិតនេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំពោះកិច្ចខិតខំរបស់បងប្អូនជាស្រ្តីក្រៅពីជួយជ្រោងសេដ្ឋកិច្វគ្រួសារបានចូលរួមចំណែកអនុវត្តនូវយន្តការពហុវិស័យនិងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន កសាងបាននូវសហគមន៍គ្រួសារពោរពេញដោយសុភមង្គល រាល់ពាក្យទូន្មានតាមរយៈស្ត្រីក្នុងភាពជាជីដូន ជាម្ដាយជាបងស្រី គឺមានភាពស្រទន់ហើយឆាប់ចាក់ចូលទៅក្នុងបេះដូងរបស់បងប្អូនក៏ដូចជាបុត្រធីតាឆាប់ទទួលយកបាន។

ថ្លែងនាមលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នាឱកាសនោះដែរ លោកជំទាវ គង់ សំអូន អនុរដ្ឋលេខាធិការ បានថ្លែងដោយបានលេីកឡេីងពីតួនាទីសំខាន់បាំបាច់របស់ស្រ្តីក្នុងការចូលរួមចំណែកការងារជួយសង្គមផ្សេងៗពិសេសការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រោះថា បញ្ហាគ្រឿងញៀនជាដើមចមនៃអំពើហិង្សានិងឧក្រិដ្ឋកម្មគ្រួសារនឹងមានបញ្ហាលំបាកបំផុតប្រសិនបើមានសមាជិកគ្រួសារណាម្នាក់ធ្លាក់ចូលទៅក្នុងបញ្ហាគ្រឿងញៀននិងបានណែនាំឲ្យគ្រប់តំណាងមន្ទីរទាំង១០យកចំណេះដឹងនិងព័ត៌មានពិតពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននិងការប្រើប្រាស់App NoDrug ដើម្បីទៅផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានសហគមន៍ប្រើប្រាស់សម្រាប់ការដោះស្រាយបញ្ហារបស់ខ្លួន។

ឧត្តមសេនីយ៍ត្រី យិន យឿត បានប្រាប់ឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះគឺមានរយៈពេល២ថ្ងៃហើយវាគ្មិនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានផ្តល់ធាតុចូលលើចំណេះដឹងពាក់ព័ន្ធអ្វីទៅជាគ្រឿងញៀន? ឥទ្ធិពលគ្រោះថ្នាក់ និងហេតុអ្វីបានជាគេប្រើ? របៀបបដិសេធគ្រឿងញៀន ច្បាប់ស្ដីពីការត្រួតគ្រឿងញៀន និងអត្ថប្រយោជន៍នៃការប្រើប្រាស់App NoDrug ដើម្បីរាយការណ៍គ្រប់ករណីគ្រឿងញៀននិងតួនាទីរបស់ស្ត្រីក្នុងភាពជាម្ដាយដើម្បីចូលរួមបង្ការ ទប់ស្កាត់ ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងគ្រួសារ៕








-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ