ព័ត៌មានជាតិ
អភិបាលខេត្តស្ទឹងត្រែង ប្រាប់ពលរដ្ឋកុំចាញ់បោកមេខ្យល់ដែលញុះញង់ឱ្យទន្ទា្រនកាន់កាប់ដីដោយខុសច្បាប់
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានស្នើប្រជាពលរដ្ឋ បញ្ឈប់ការជឿលើ (ចាញ់បោក) មេខ្យល់ ដែលញុះញង់ឱ្យទន្ទា្រនកាន់កាប់ដីដោយខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ ការណែនាំនេះ ធ្វើឡើងក្នុងឱកាសលោកដឹកនាំពិធីសំណេះសំណាលជាមួយបងប្អូនខ្មែរឥស្លាមនៅតំបន់អូរចំបក់ និងអូរសេវ នៃឃុំភ្លុក ឃុំសាមឃួយ និងឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នេះ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា «ការជឿលើពួកមេខ្យល់ ដែលញុះញង់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើសកម្មភាពកាន់កាប់ដីខុសច្បាប់ នឹងនាំឱ្យបងប្អូនខាតពេលវេលា ខាតបង់លុយកាក់ និងអាចត្រូវទទួលខុសត្រូវចំពោះច្បាប់។ សូមបញ្ឈប់ការជឿលើ (ចាញ់បោក) ពួកមេខ្យល់ ដែលញុះញង់នាំបងប្អូនមកទន្ទា្រនកាន់កាប់ដីដោយខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង»។
លោក សរ សុពុត្រា បានបញ្ជាក់បន្ថែមថា មានតែគោលការណ៍ “ឈ្នះ-ឈ្នះ” ដែលជាគន្លឹះសំខាន់ ក្នុងការផ្លាស់ប្តូរការរស់នៅលើដីខុសច្បាប់ឱ្យមកស្របច្បាប់វិញ។ លើសពីនេះ ការរស់នៅស្របច្បាប់មិនត្រឹមតែជាការការពារសិទ្ធិរបស់បងប្អូនទេ ប៉ុន្តែជាការចូលរួមក្នុងការកសាងសង្គមប្រកបដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការជាធរមានក្នុងសហគមន៍៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


