Connect with us

ព័ត៌មានជាតិ

កម្លាំង​អន្តរាគមន៍ចុះ​នាំខ្លួន​បុរស​ម្នាក់ ដែល​គេចវេះ មិន​ព្រម​ផ្តល់​សំណាក តាម​ការស្នើសុំ​របស់​គ្រូពេទ្យ​

បានផុស

នៅ

នៅ​ល្ងាច ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ បុរស​ម្នាក់​ដែលមាន​ហានិភ័យ​ខ្ពស់ ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩ គឺ​ឪពុកម្តាយ​ធ្វើតេស្ត​វិជ្ជមាន បាន​ព្យាយាម​គេចវេះ មិន​ព្រម​ឲ្យ​ក្រុមគ្រូពេទ្យ​យក​សំណាក បើទោះបីជា​ក្រុមគ្រូពេទ្យ​បាន​ព្យាយាម​បញ្ចុះបញ្ចូល ពន្យល់​ហេតុផល​យ៉ាងណាក៏ដោយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមាន​ការស្នើសុំ​ពី​ក្រុមគ្រូពេទ្យ កម្លាំង​គ​អន្តរាគមន៍​របស់​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ត្រៀម នៅ​សាលា​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សៀ ទីន នាយរង​សេនាធិការ ដ្ឋាន និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិបត្តិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានចេញ​សហការណ៍ ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ ដឹកនាំ​ដោយ លោក ម៉ុក ច័ន្ទ​ករុណា អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង ក្រុមគ្រូពេទ្យ​ក្រសួងសុខាភិបាល​ចុះទៅ​ដល់ទី​តាំង​ផ្ទាល់ ស្ថិតនៅ​ផ្ទះ​ជាន់​ទី​៤ ផ្លូវ​ព្រះមុនីវង្ស ភូមិ​២ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ នាំខ្លួន​បុរស ដែល​ចង់​គេចវេះ​ម្នាក់​នោះ ទៅកាន់​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ចាក់អង្រែ​ក្រោម​បាន​ដោយ​ជោគជ័យ ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៥ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម