ព័ត៌មានជាតិ
វិទ្យាល័យអង្គតាសោមមិនទាន់បិទ ខណៈមនុស្ស៨ នាក់ដាក់នៅដាច់ដោយឡែក
ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោក នុត ស៊ីណាត បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៨ ខែមីនា មុននេះ បន្តិចឲ្យដឹងថា មនុស្សចំនួន ៨ នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ពាក់ព័ន្ធនឹងគ្រូមបង្រៀនវិទ្យាល័យអង្គតាសោម ម៉ៃ ថុនា ដែលបានចូលរួមកម្មវិធីមួយមានអ្នកឆ្លងកូវីដ១៩ ទៅចូលរួមដែរ ហើយគ្រូបង្រៀនរូបនេះ បានទៅបង្រៀនសិស្សក្នុងថ្នាក់។
មន្ត្រីសុខាភិបាលខេត្តតាកែវរូបនេះ បញ្ជាក់ថា សាលាវិទ្យាល័យអង្គតាសោមនៅរសៀលនេះនៅមិនទាន់មានគោលការបិទនោះទ គឺមានបិទសាលាខ្លះៗនៅស្រុកសំរោង និងស្រុកបាទីតែប៉ុណ្ណោះ។
ក្រសួងអប់រំ បានចេញលិខិតស្តីបន្ទោសគ្រូបង្រៀននៅវិទ្យាល័យអង្គតាសោម ឈ្មោះ ម៉ៃ ថុនាបានប្រព្រឹត្តិកំហុសឆ្គង ចូលរួមកម្មវិធីមួយមានអ្នកឆ្លងកូវីដ១៩ ម្នាក់ហើយបានទៅបង្រៀនសិស្សក្នុងថ្នាក់។
លិខិតស្តីបន្ទោសមានរយៈពេល ២ ឆ្នាំ ទៅលើគ្រូបង្រៀនរូបនេះ ដែលមានការធ្វេសប្រហែស ក្នុងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ដោយសាមីខ្លួនមានការជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ប៉ុន្តែមិនបានអនុវត្តនូវវិធានការទប់ស្កាត់ការចម្លងទៅក្នុងសាលារៀន៕
អត្ថបទ៖វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍១ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore