Connect with us

ព័ត៌មានជាតិ

ចុះបង្ក្រាប​ទីតាំង​ចែកចាយ​ផលិតផល​NNP​ក្លែង​ម៉ាក នៅ​ផ្សារលើ​ធំថ្មី ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់

បានផុស

នៅ

កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប ក្រោម​ការសម្របសម្រួល​របស់​តំណាង​អយ្យការ​សាលា​ដំបូង​ខេត្ត បាន​ចុះបង្ក្រាប​ទីតាំង​ចែកចាយ​ផលិតផល​ក្លែង​ម៉ាក​NNP ដោយ​ឈានដល់​ឃាត់ខ្លួន​ស្ត្រី​ម្ចាស់​ទីតាំង​ម្នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះ​បង្ក្រាប​នេះ​ធ្ វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៨ ​ខែមីនា ​ឆ្នាំ​២០២១ នៅ​ចំណុច​ក្នុង​ផ្សារលើ​ធំថ្មី ស្ថិតក្នុង​ភូមិ​ដក​ពោធិ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដែល​ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ម៉ក់ ធារ៉ា ស្នងការ​ង​ទទួលបន្ទុក​បង្ក្រាប​បទ​ល្មើស នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​និង​មានការ​ចូល រួម​ពី​មន្ត្រីនគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​ក្រោម​ការសម្របសម្រួល​ពី​សំណាក់​លោក ថេ​ង សំ ណា​ង តំណាង​អយ្យកាអម​សាលាដំបូង​ខេត្តសៀមរាប​។

ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​នាំខ្លួន​ម្ចាស់​ទីតាំង​ដែលមាន​ឈ្មោះ​បូ រ៉ា​ណា ភេទ​ស្រី យកទៅ​ធ្វើការ​សាកសួរ និង​បាន​រឹបអូស​ផល​ត​ផល​ក្លែង​ម៉ាក NNP ប្រមាណ​ជាច្រើន​មុខ​ទៀត​ក្នុង​ក្រុង​សៀមរាប​។ សមត្ថកិច្ច​ក្នុង​ហេតុការណ៍​បញ្ជាក់​ថា មុនពេល​ឈានដល់​ការបង្ក្រាប​នេះ ក្រុមហ៊ុន ដា​ណា ទ្រី បាន​ណែនាំ​ដល់​ម្ចាស់​ទីតាំង​ខាងលើឲ្យ​បញ្ឍប់​ស​កម្មភាព​ក្លែង​ម៉ាក​ផលិតផល​NNP​យកទៅ​ចែកចាយ​។​ប៉ុន្តែ ម្ចាស់​ទីតាំង​មិន​អនុវត្ត​តាម ហើយ​នៅតែ​បន្ត​ចែកចាយ ទើប​ក្រុមហ៊ុន​ដា​ណា​ទ្រី ប្តឹង​ទាមទារ​សំណង​១០​ម៉ឺន​ដុល្លារ និង​ឈាន​ដល់​បង្ក្រាប​បែបនេះ​។​

ជាមួយនឹង​ការឃាត់ខ្លួន​ស្ត្រី​ម្ចាស់​ទីតាំង​ខាងលើនេះ សមត្ថកិច្ច​បាន ដកហូត​ផលិតផល​ក្លែង​ម៉ាក​រួមមាន៖ សេរ៉ូម​បន្តក់​លាបមុខ​ចំនួន​០៤​ដប ឡេ​លាប​ខ្លួន​ចំនួន ២៥​កំប៉ុង ម្សៅ​បំបាត់​មុន​ការពារ​កំដៅថ្ងៃ​ចំនួន ២៤៣ ក្រឡ​តូច សាប៊ូ​ដុស​ខ្លួន​ចំនួន​០៦​ដប សាប៊ូលាងមុខ ០៥​ដប និង​ឡេ​លាយ​គ្មាន​ម៉ាក​ចំនួន​១០៣​កំប៉ុង​។ ចំពោះ​ម្ចាស់​ទីតាំង​ចែកចាយ ដែល​ឃាត់ខ្លួន​នោះ សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់​ថា នឹង​អប់រំ​ណែនាំ​ធ្វើ​កិច្ចសន្យា ឬ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​យ៉ាងណា​នោះ​ទេ ព្រោះ​កំពុង​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​។ ​ជាមួយគ្នា​នោះ​មេធាវី​របស់​ក្រុមហ៊ុន​NNP បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុងនាម​លោក​តំណាង​ឲ្យ​កូនក្តី លោក​ស្នើ​ឲ្យ​សមត្ថកិច្ច​ជំនាញ​នៃ​ខេត្ត​សៀមរាប​អនុវត្ត​ការងារ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​និង​ចាត់ការ​ទៅលើ​ជន​ក្លែងបន្លំ​នេះ​តាម​ផ្លូវ​ច្បាប់​៕​

អត្ថបទ៖ កុសល

សូមចុចអាន៖ ​បុរស​ម្នាក់​ទៀត ​ត្រូវ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ ពិន័យ​ប្រាក់​ ខណៈបម្រុងបើក​គេចវេះ​ប៉ុស្តិ៍​ត្រួតពិនិត្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

រុស្ស៊ី ​ធ្វើ​សមយុទ្ធ​បាញ់អាវុធ​នុយក្លេអ៊ែរ​ទ្រង់ទ្រាយ​ធំ ​ព្រមាន​លោក​ខាង​លិច

ព័ត៌មានជាតិ៨ ម៉ោង មុន

គម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ គិតរហូតមកទល់ពេលនេះ សម្រេចវឌ្ឍនភាពការងារបាន ៧៣,៧០%ហើយ

KPT+៩ ម៉ោង មុន

នេះជាការពិត ដែលពិធីបុណ្យប្រពៃណីឥណ្ឌា មានអ្នកចាក់ទម្លុះម្ជុលពេញដងខ្លួន មិនខ្លាចឈឺ

កីឡា៩ ម៉ោង មុន

កីឡាករ​កូនកាត់​ខ្មែរ​អាមេរិក១​រូប​ កំពុង​ត្រូវ​បាន​អ្នក​ស្នេហា​វិស័យ​បាល់ទាត់ ចង់ឃើញ​ចូល​ក្រុម​ជម្រើសជាតិ​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

៥​ឆ្នាំ​ចុង​ក្រោយនេះ ខេត្ត​ព្រះសីហនុ​សម្រេចបាន​សមិទ្ធ​ផល គួរ​ជាទី​មោទនៈ ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ ប្រែ​មុខមាត់​កាន់តែ​ល្អ​ប្រសើរ​ឡើង

Sokha Hotels

ព័ត៌មានពេញនិយម