ព័ត៌មានជាតិ
កំណើនភ្ញៀវជាតិ-អន្តរជាតិ ដើរកម្សាន្តនៅផ្លូវថ្មើរជើង(walk street) កើនឡើង បើធៀប ២ ថ្ងៃសាកល្បង
ផ្លូវថ្មើរជើង (walk street) ដែលបានបើកឱ្យដំណើរការសាកល្បងក្នុងរយៈពេល ២ ថ្ងៃ ពោលគឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០ នាទី រហូតដល់ម៉ោង ២៣:០០ នាទីយប់ នៅតាមបណ្ដោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតក្នុងខណ្ឌដូនពេញ ពិតជាទទួលបាននូវការគាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិ មកដើរលេងកម្សាន្តយ៉ាងច្រើនកុះករ ដោយចំនួនភ្ញៀវបានកើនឡើងជាលំដាប់។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ផ្លូវថ្មើរជើង (walk street) ដែលបានបើកឱ្យដំណើរការសាកល្បងក្នុងរយៈពេល ២ ថ្ងៃនេះ ឃើញថា មានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ មកដើរលេងកម្សាន្តច្រើន។ បើប្រៀបធៀបនៅថ្ងៃទី ១ និងថ្ងៃទី ២ នៃការបើកឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើង (walk street) នេះ សម្រាប់ថ្ងៃទី ២ គឺមានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ មកដើរលេងកម្សាន្តច្រើនជាងថ្ងៃទី ១។ នេះបង្ហាញឱ្យឃើញពីសន្ទស្សន៍កើនឡើងហើយ។ យើងសង្ឃឹមថា ក្រោយពីយើងធ្វើការកែសម្រួលជាបន្តបន្ទាប់ទៀត ដូចជា ការរៀបចំស្តង់ម្ហូបអាហារ ការប្រគំតន្ត្រីសម័យ បុរាណ ការគូរគំនូរ កន្លែងលេងសៀករហស្សកម្មជាដើមនោះ កំណើតប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ នឹងកើនឡើងច្រើនជាងនេះទៀត។

លោកស្រី ដោ សម្ផស្ស ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះភ្ញៀវជាតិ និងអន្តរជាតិ ពិសេសប្រជាពលរដ្ឋរស់នៅទីតាំងនេះ បានចូលរួមគាំទ្រ និងសហការជាមួយអាជ្ញាធរបានយ៉ាងល្អ ដែលវានឹងធ្វើឱ្យគម្រោងបើកផ្លូវថ្មើរជើង (walk street) នេះ ទទួលបាននូវភាពជោគជ័យ។ ប្រជាពលរដ្ឋពួកគាត់និយាយថា គម្រោងនេះល្អ ពួកគាត់គាំទ្រពេញទំហឹង។

គួរបញ្ជាក់ថា តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការសាកល្បងផ្លូវថ្មើរជើង (Walk Street) នេះ ត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨:០០ នាទី រហូតដល់ម៉ោង ២៣:០០ នាទីយប់ នៅតាមបណ្ដោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំបិទផ្លូវ និងពង្វាងចរាចរចំពោះយានយន្តគ្រប់ប្រភេទតាមពេលវេលា និងម៉ោងដែលបានកំណត់ ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង៕
អត្ថបទ ៖ ស្រីរ័ត្ន












-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


