ព័ត៌មានជាតិ
សិស្សានុសិស្ស៥០០នាក់នៅសាលាដាច់ស្រយាលក្នុងខេត្តមណ្ឌលគិរី ទទួលបានសម្ភារសិក្សាពីសមាគមកាយឫទ្ធិនារីកម្ពុជា
លោកស្រី ហ៊ី ផល្គុន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទិ្ធនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី បាននាំយកសម្ភារប្រើប្រាស់ និងសម្ភារៈសិក្សាទៅចែកជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាង៥០០នាក់ នៅសាលាដាច់ស្រយាលពីតំបន់ ស្ថិតនៅភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា និងភូមិក្តោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗកន្លងទៅនេះ។

ការយកសម្ភារប្រើប្រាស់ និងសម្ភារៈសិក្សាទៅចែកជូននេះ គឺដោយការយកចិត្តទុកដាក់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមកម្មវិធីយុទ្ធនាការ«ចាស់អ្នកថ្មីខ្ញុំ»។ លោកស្រី ហ៊ី ផល្គុន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទិ្ធនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី ក៏បានផ្តាំផ្ញើណែនាំដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ត្រូវចូលរួមថែទាំសុខភាពឲ្យបានល្អ តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំចិញ្ចឹមសត្វ ដាំដុះដំណាំរួមផ្សំផ្សេងៗ ជាពិសេស ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពក្នុងដែនដីរបស់ខ្លួនឲ្យបានល្អប្រសើរផងដែរ៕


អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


