ព័ត៌មានជាតិ
ស្រុកវើនសៃ ប្រកាសរើសគ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធ ដើម្បីបង្រៀនអ្នកមិនចេះអក្សរតាមភូមិ
ការិយាល័យ អប់រំ យុវជន និង កីឡា ស្រុកវើនសៃ នៃរតនគិរី បានប្រកាសជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធ កម្មវិធីអក្ខរកម្មវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅតាមភូមិនីមួយៗ ដើម្បីផ្តល់ឱកាស សម្រាប់អ្នកដែលចង់រៀនសូត្រអក្សរ ឡើងវិញ ហើយក៏ជាឱកាសសម្រាប់ អ្នកដែលមានបំណង ចង់ក្លាយជាគ្រូបង្រៀនអក្ខរកម្ម នៅក្នុងភូមិរបស់ខ្លួន ដើម្បីចូលរួមសកម្មភាពការងារ ទទួលបានបទពិសោធន៍ ឈានទៅរកការជួយមនុស្សមិនចេះអក្សរ បោះបង់ចោលសាលា ដែលចង់រៀនសូត្រអក្សរឡើងវិញ។

ការជ្រើសរើសគ្រូអក្ខរកម្មនេះ ជ្រើសរើសនៅឃុំវើនសៃ ចំនួន ២រូប និង ឃុំកាចូន ១ រូប ។ ទីតាំងទទួលពាក្យនៅវិទ្យាល័យ វិរៈជ័យ ស្រុកវើនសៃ ខេត្តរតនគិរី ចាប់ពីថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ ២០២៥ ឈប់ទទួលពាក្យថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៧៖ ០០ រសៀល បិទឈប់ទទួលពាក្យ ។ សម្រាប់លក្ខខណ្ឌជ្រើសរើសមានដូចជា អតីតគ្រូបង្រៀនជាប់កិច្ចសន្យា សិស្សនិងនិស្សិតដែលរស់នៅក្នុងឃុំវើនសៃ មានភូមិ កងណក និង ភូមិ បាក់កែ ចំណែក ឃុំកាចូន ភូមិវ៉ង និង ភូមិវ៉ាយ។ មានជីវប្រវត្តិច្បាស់លាស់មានសុខភាពល្អមិនមានការងារក្នុងក្របខណ្ឌរដ្ឋ ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបានរៀនចប់ថ្នាក់ទី១២ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយបេក្ខជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំដល់អាយុ៤០ឆ្នាំ គិតដលថ្ងៃជ្រើសរើស ។ ចំពោះអតីតបុគ្គលិកអប់រំចូលនិវត្តន៍ មានអាយុលើសពី៦៥ឆ្នាំ ដែលមានសុខភាពមាំមួន មានបទពិសោធន៍ បង្រៀន ល្អ មានស្នាដៃ និងជាគ្រូល្អត្រូវបានផ្តល់លទ្ធភាព ។

លោក យ៉ែម វិចិត្រ អនុប្រធានការិយាល័យអប់រំ ស្រុកវើនសៃ ខេត្តរតនគិរី និងជាអ្នកទទួលបន្ទុក ផ្តល់ពាក្យជូនបេក្ខជន បានមានប្រសាសន៍ថ ការរើសគ្រូបង្រៀនក្រៅប្រព័ន្ធនេះ យកតែអ្នកដែលរស់នៅក្នុងភូមិរបស់ខ្លួនប៉ុណ្ណោះ ពីព្រោះថាបន្ទាប់ពីថ្ងៃតេស្តចប់សព្វគ្រប់ គ្រូបង្រៀនដែលជាប់ហើយ ត្រូវរកកន្លែងបង្រៀនខ្លួនឯង និងគៀងគរ ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត ចង់ទៅរៀនសូត្រអក្សរ មកដើម្បីបង្ហាតបង្រៀន នៅនិងទីកន្លែងរបស់ខ្លួន ធ្វើយ៉ាងណាសម្រេចឲ្យបាន លើការងារបង្រៀននេះ ។ លោកគូសបញ្ជាក់បន្ថែមទៀតថា សិស្សដែលទៅរៀនថ្នាក់អក្ខរកម្មនេះ មិនបានកំណត់អាយុឡើង។
គោលបំណងនៃការរើសគ្រូបង្រៀននេះឡើង ដើម្បីលុបបំបាត់អនក្ខរភាព អ្នកមិនចេះអក្សរ នៅកម្ពុជានៅត្រឹមឆ្នាំ២០៣០ ស្របតាមគោលនយោបាយ ក្រសួងអប់រំ យុវជន និង កីឡា ព្រះរាជាណាចក្រកម្ពុជា ធ្វើយ៉ាងណាធ្វើឲ្យមនុស្ស ចេះអានអក្សរឡើងវិញ៕
ដោយ៖ ខៀវ ចាប

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


