ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តឧត្តមគិរីប្រឹក្សា(វត្តកោដូនតី)
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តឧត្តមគិរីប្រឹក្សា(វត្តកោដូនតី) ស្ថិតនៅភូមិកោដូនតី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៥។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្ដម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរជាមួយព្រះសង្ឃគ្រប់ព្រះអង្គដែលគង់នៅទីអារាមវត្តនេះ ជាពិសេសព្រះតេជគុណ វរច្ឆន្ទោ ប៉ោ ហំ ព្រះចៅអធិការវត្តកោដូនតី។

ជាមួយគ្នានេះ ឯកឧត្ដម បានកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងគណៈកម្មការអាចារ្យវត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងកៀរគរបច្ច័យពីសប្បុរសជន និងពុទ្ធបរិស័ទគ្រប់ទិសទី ដែលបានរួមចំណែកចាប់មគ្គផលកសាងសមិទ្ធផលនានាក្នុងវត្ត។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ក្នុងនាមជាអ្នកដឹកនាំជំនាន់ក្រោយដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ប្ដេជ្ញាចិត្តបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសក្រោមបេសកកម្មរបស់អ្នកដឹកនាំជំនាន់មុន គឺការថែរក្សាសុខសន្តិភាព និងបានគិតគូរលើកកម្ពស់ជីវភាពប្រជាជន ខិតខំលើកស្ទួយវិស័យអប់រំ បណ្ដុះបណ្ដាល ដោយសម្រួចមុមសំខាន់ៗ សំដៅផ្ដល់ការអប់រំ និងវិជ្ជាជីវៈ ជូនដល់កូនចៅប្រជាជនប្រកបដោយគុណភាព និងការលើកកម្ពស់ការផ្ដល់សេវាថែទាំសុខភាពជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋនានា។

គួរជម្រាបថា ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តឧត្តមគិរីប្រឹក្សា(ហៅវត្តកោដូនតី) និមន្ត/អញ្ជើញរួមមាន ព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្ត គណៈមហានិកាយ ព្រះមុនីតាលវ័ន មួង ចក្រី ព្រះមេគណខេត្ត គណៈធម្មយុត្តិកនិកាយ ឯកឧត្ដម លោកជំទាវ សមាជិករដ្ឋសភា ព្រឹទ្ធសភា ក្រុមការងារចុះជួយមូលដ្ឋាន មន្ត្រីរាជការ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ ចំនួន ៩៩៣ អង្គ/នាក់។

សូមបញ្ជាក់ថា វត្តឧត្តមគិរីប្រឹក្សា (ហៅវត្តកោដូនតី) ត្រូវបានកសាងឡើងនៅឆ្នាំ ២០០០ មានអាយុកាល ២៥ ឆ្នាំ មកហើយ។ ចំណែកព្រះវិហារថ្មីដែលត្រូវកាត់ឫសសីមាបានប្រើពេលសាងសង់រយៈពេល ១១ ឆ្នាំ ទើបបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៥ និងមានសមិទ្ធផលថ្មីៗ ជាច្រើនទៀតត្រូវសម្ពោធឆ្លងផងដែររួមមាន ៖ ព្រះពុទ្ធបដិមាព្រះពុទ្ធត្រាស់ដឹងចំនួន ១ ព្រះអង្គ ព្រះពុទ្ធទ្រង់បិណ្ឌបាតចំនួន ២ ព្រះអង្គ ព្រះពុទ្ធបរិនិព្វានចំនួន ១ ព្រះអង្គ ដងទង់ ១ គូ កម្ពស់ ២៤.៦ ម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធដទៃជាច្រើនទៀតផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


